ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីទេសចរណ៍ ៖ ចុងសប្ដាហ៍ទីបីនៃខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់
Wed,21 July 2021 (Time 09:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ភ្នំពេញ ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេលពីរថ្ងៃ ១៧-១៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៣,៤៨៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៦២,៣៩៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,០៩៤ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖

* រាជធានីភ្នំពេញ៖ ១៨,៨៧៧ នាក់

* ខេត្តព្រះសីហនុ៖ ៧,៦៤៤ នាក់

* ខេត្តកំពត៖ ៧,៦៣២ នាក់

* ខេត្តបាត់ដំបង ៖ ៥,៤០០ នាក់

* ខេត្តកំពង់ស្ពឺ៖ ៤,៩៣៥ នាក់

* ខេត្តកណ្តាល៖ ៤,៨០៣ នាក់។

ចំនួននេះមានការថយចុះប្រមាណ ៩.២២% ធៀបនឹងសប្តាហ៍កន្លងមក។ បើទោះបីចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តថយចុះក្នុងសប្តាហ៍នេះ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឲ្យកត់សម្គាល់។

ចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែកបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈដំណើរកម្សាន្តដែលមានការទទួលខុសត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ៕ (ក្រសួងទេសចរណ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ