ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ.១៩ អ្នកដំណើរចំនួន ២នាក់
Wed,21 July 2021 (Time 08:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ខេត្តរតនគិរី ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ២នាក់ បន្ថែមទៀត ដែលបានរកឃើញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅស្ពានស្រែពក ស្រុកកូនមុំ បានធ្វើតេស្តរហ័ស លើអ្នកដំណើរចូលមកខេត្តរតនគិរី ចំណែក ប្រជាពលរដ្ឋនៅក្នុងខេត្ត រកមិនមានអ្នកវិជ្ជមានកូវីដ.១៩ បន្ថែមទៀតទេ។

បច្ចុប្បន្ន អ្នកទាំងពីរខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ បានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីសាក់ នៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តរតនគិរី មានអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៦៤២នាក់ អ្នកជាសះស្បើយចំនួន ៤៤៤នាក់ និងអ្នកស្លាប់៤នាក់។

បើទោះជា មានការខិតខំ ស្រាវជ្រាវបន្តនៅក្នុងខេត្ត មិនមានអ្នកឆ្លងជំងឺកូវីដ.១៩ បន្ថែមទៀតយ៉ាងណាក្ដី រដ្ឋបាលខេត្តនៅតែបន្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ. ១៩ ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។ យ៉ាងណាមិញ ត្រូវប្រកាន់ឲ្យខ្ជាប់ បីកុំ និងបីការពារ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ