ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តកំពង់ចាម ៖ ស្ត្រីវ័យ៦៧ឆ្នាំ រស់នៅស្រុកចំការលើ បានជាប់ជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី៦លាន បានទទួលរង្វាន់លើកទឹកចិត្ត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
Wed,21 July 2021 (Time 12:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់ស្ត្រីអាយុ៦៧ឆ្នាំ ឈ្មោះ ផេង សឿន ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលទទួលបាន រង្វាន់ជ័យលាភីពីសម្តេចតេជោ ដើម្បីបង្ក្រាប់ លេខរៀងប្រាំមួយលាននាក់ ស្មើនឹង៦០ភាគរយនៃប្រជាពលរដ្ឋ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបទូទាំងប្រទេស ប្រមាណ ១០លាននាក់។

គូសបញ្ជាក់ដែរថា ស្ថានភាពជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម មកដល់បច្ចុប្បន្ននេះ មានករណីឆ្លងសរុប ចំនួន ៣.២៨៧ករណី ស្រី ២.១៧៤នាក់ ជាសះស្បើយ ២.៣៣៥នាក់ ស្រី ១.៦៨០នាក់ និងករណីស្លាប់ ៦១នាក់ ស្រី ៤០នាក់។ បច្ចុប្បន្ន ករណីឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៩១នាក់ ស្រី ៤៥៤នាក់។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងថ្នាក់ខេត្ត ដោយមានការយកចិត្តទុដាក់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ខេត្តកំពង់ចាម ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការ ជូនប្រជាពលរដ្ឋ ចំនួន ២លើក គឺ ៖ លើកទី១ បានចាក់ជូនប្រជាពលរដ្ឋ ១ក្រុង និងស្រុក ៤ ក្នុងដូសទី១ សម្រេចបានចំនួន ២៣៤.៨១៥នាក់ ស្មើនឹង ៧០%។ និងលើកទី២ កំពុងចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥ស្រុក ក្នុងដូសទី១ ដែលរហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨១.៥៣៤នាក់ ស្មើនឹង ៣០,២០% នៃផែនការ។ ជាមួយនោះ ក្រុមគ្រូពេទ្យជំនាញ ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋយើង ជារៀងរាល់ថ្ងៃយ៉ាងមាញឹក ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ