ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្ត
Wed,21 July 2021 (Time 12:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) នៅក្នុងខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយសេចក្តី ជូនប្រជាពលរដ្ឋក្នុងសាលាខេត្ត ដោយបានការចូលរួមពីលោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលក្រុងស្រុក និងប្រធានការិយាល័យស្រុកប្រតិបត្តិមួយចំនួនទៀត។

បន្ទាប់ពីលោកប្រធានការិយាល័យស្រុកប្រតិបត្តិតាមបណ្តាស្រុក, អភិបាលនៃគណៈអភិបាលក្រុងស្រុក, ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកប្រធានលេខាធិការដ្ឋាន បានរាយការណ៍ពីសកម្មភាពសម្រេចបាន និងបញ្ហាប្រឈម ក្នុងពេលប្រតិបត្តិការណ៍ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន និងដែនសមត្ថកិច្ចរបស់ខ្លួននោះរួចមក, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី១៩ បានណែនាំឱ្យអាជ្ញាធរក្រុងស្រុក ត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងក្តាប់សភាពការរួម ព្រមទាំងត្រួតពិនិត្យអ្នកចំណូលថ្មី បន្តពង្រឹងការគ្រប់គ្រង ការធ្វើចត្តាឡីស័កតាមខ្នងផ្ទះ ដោយមានការចូលរួមពីមេភូមិ អនុភូមិ និងយុវជន ព្រោះថាកត្តាមូលដ្ឋាន គឺជាកត្តាកំណត់ភាពជោគជ័យទៅថ្ងៃខាងមុខ។ ជាមួយគ្នានោះ ឯកឧត្តមបានជម្រុញឱ្យអាជ្ញាធរក្រុងស្រុក ចុះប្រជុំ និងដាក់ផែនការ តាមបណ្តាភូមិ និងកសាងកម្លាំងគ្រូបង្គោល ដើម្បីអាចមានលទ្ធភាពធ្វើតេស្តរហ័សបាន ក្នុងករណីសង្ស័យ មានផ្ទុកជំងឺកូវីដ១៩។

ឯកឧត្តមក៏បានពង្រឹងបន្ថែម ដល់ការគ្រប់គ្រង និងព្យាបាលអ្នកជំងឺកូវីដ១៩ បូករួមទាំងការប្រើប្រាស់ថ្នាំ ការទទួលទានអាហារ ការហាត់ប្រាណ និងការសម្រាក ឱ្យមានលក្ខណៈជារួម និងច្បាស់លាស់ ដោយកំណត់តាមអាយុ និងប្រភេទនៃជំងឺ។ ឯកឧត្តមក៏បានបញ្ជាទិញរថយន្តដឹកសព១គ្រឿង ដើម្បីជូនដំណើរជនរងគ្រោះ ដែលស្លាប់ដោយជំងឺកូវីដ១៩ ទៅឈាបនដ្ឋានដែលបានរៀបចំរួច ហើយកិច្ចការទាំងអស់នេះ គឺជាកាតព្វកិច្ចរបស់លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដែលត្រូវរៀបចំជូនដំណើរសព ឱ្យសាកសមជាប្រជាពលរដ្ឋក្នុងខេត្ត។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ឯកឧត្តម ម៉ៅ ធនិន នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស និងសូមអំពាវនាវយ៉ាងទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ