ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខ្យល់កន្ត្រាក់​ បានបំផ្លាញផ្ទះពលរដ្ឋជិត​ ៥០ខ្នង នៅស្រុកចំនួន២​ ក្នុងខេត្តកំពង់ស្ពឺ​
Tue,20 July 2021 (Time 09:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

កំពង់ស្ពឺ៖​ ស្រុកចំនួន២គឺ​ ស្រុកគងពិសី​ និងស្រុកបសេដ្ឋនៃខេត្តកំពង់ស្ពឺ​ បានរងនូវឥទ្ធិពលខ្យល់កន្ត្រាក់​ កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងឃុំចំនួន៧​ ត្រូវរលំបាក់រាបដល់ដី ប៉ើងដំបូល និងរបើកជញ្ជាំង ខូចខាតធ្ងន់ស្រាល និងមធ្យម។

អាជ្ញាធរស្រុក បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២១​ ថា​ សម្រាប់ស្រុកគងពិសី មានភូមិចំនួន៨​ នៃឃុំចំនួន​ ៣​ បានរងឥទ្ធិពលខ្យល់កន្ត្រាក់​ ហើយបានធ្វើឱ្យផ្ទះចំនួន​ ១៥ខ្នង​ ដែលសង់ពីឈើ​ ប្រក់ស័ង្កសីរងការដួលរលំ ប៉ើងដំបូលខូចខាតធ្ងន់ស្រាល។​ ក្នុងនោះ មានឃុំព្រៃវិហារបានប៉ះពាល់ផ្ទះចំនួន​ ៨ខ្នង ឃុំស្នំក្រពើ ចំនួន​ ៥ខ្នង និងឃុំជង្រុកចំនួន​ ២ខ្នង។​ 

ដោយឡែកស្រុកបសេដ្ឋ​ បានរងឥទ្ធិពលខ្យល់កន្ត្រាក់ដូចគ្នាដែរ​ បានធ្វើឱ្យរលំផ្ទះ និងរបើកដំបូលផ្ទះចំនួន ៣៣ខ្នង ក្នុងនោះធ្ងន់ចំនួន ១២ខ្នង និងមធ្យមចំនួន ២១ខ្នង ស្ថិតក្នុងឃុំចំនួន​ ៤​ ដែលមានឃុំកក់ ធ្ងន់ចំនួន ១ខ្នង និងមធ្យមចំនួន​ ៨ខ្នង​ ឃុំទួលអំពិល ធ្ងន់ចំនួន​ ៦ខ្នង និងមធ្យមចំនួន​ ១១ខ្នង ឃុំព្រះខែ ធ្ងន់ចំនួន ៥ខ្នង និងឃុំភារីមានជ័យ មធ្យមចំនួន​២ខ្នង។

ចំពោះករណីខ្យល់កន្ត្រាក់នេះដែរ​ អាជ្ញាធរបានបញ្ជាក់ឱ្យដឹងថា ខ្យល់ពិតជាបោកបក់មានភាពកាចសាហាវ​ ដែលធ្វើឱ្យផ្ទះខ្លះត្រូវបានរលំបាក់រាបដល់ដី ដើមឈើដួលរលំលើ និងលើកផ្ទះចេញពីជើងតាង ជាដើម​ តែមិនបង្ករឱ្យមានការប៉ះពាល់​ និងគ្រោះថ្នាក់ដល់មនុស្ស សត្វ ទេ។

ចំពោះបញ្ហានេះ​ អាជ្ញាធរស្រុកបានអំពាវនាវឱ្យប្រជារដ្ឋពលដែលកំពុងរស់នៅក្នុងស្រុកទាំង២នេះ បន្តបង្កើនការប្រុងប្រយត្ន័ទ្វេរដងថែមទៀត​ ចំពោះករណីខ្យល់កន្ត្រាក់ដែលនឹងកើតមានឡើងដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ៕អត្ថបទដោយ: ឆាយ តារា

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ