ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គម្រោងដេញថ្លៃជួសជុលផ្លូវក្នុងឃុំចំនួន០៣ឃុំ បែក២គម្រោង ឆាចោលមួយគម្រោងនៅស្រុកកំពង់រោទិ៍ សង្ស័យចែកទឹកតែមិនត្រូវ
Tue,20 July 2021 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីចំនួន១១ខ្សែ ក្នុងឃុំចំនួន១០ ក្នុងស្រុកកំពង់រោទិ៍ គឺ ឃុំបន្ទាយក្រាំង០១គម្រោង ឃុំថ្មី០១គម្រោង ឃុំត្នោតនិងឃុំសំឡី០២គម្រោង ឃុំព្រៃធំ និងឃុំព្រះពន្លា ០២គម្រោង ឃុំញរ និងឃុំរាជមន្ទីរ ០២គម្រោង ឃុំស្វាយតាយាន០១គម្រោង។

អ្វីដែលមហាជនហួសចិត្តនោះគឺ ទីតាំងដេញថ្លៃ ចំនួន០២កន្លែង មានការចម្រូងចម្រាស់ដ៏អាក្រក់មិនគួរកើតមាន ទី១ ៖ ទីតាំងដេញថ្លៃឃុំត្នោត និងឃុំសំឡី ដែលមានគម្រោងកិច្ចសន្យាដាក់ដេញថ្លៃចំនួន០២ រដ្ឋបាលឃុំត្នោតកិច្ចសន្យាជួសជុលផ្លូវដីក្រាលថ្មបំបែក១ខ្សែ តម្លៃប៉ាន់ស្មាន១៧១,៤៨៧,៨០០រៀល មានក្រុមហ៊ុនចំនួន០៥ចូលដាក់សណើរដេញថ្លៃ។ ទី១,ក្រុមហ៊ុនពេជ្រ ធីតា ដាក់សំណើរតម្លៃ ១១០,៩៤៨,០០០រៀល (តម្លៃខ្ពស់)។ ២,ក្រុមហ៊ុនសូ ចាន់រ៉ា ដាក់សំណើរ តម្លៃ៩៣,៦០០,០០០រៀល (តម្លៃទាបអាចទទួលយកបាន)។ ៣,ក្រុមហ៊ុនម៉ីសម្បត្តិ ដាក់សំណើរ តម្លៃ១១៩,៧៥០,០០០រៀល(តម្លៃខ្ពស់)។ ៤,ក្រុមហ៊ុនហាក់ហេង (មិនមានបណ្ណ័ប៉ាតង់ឆ្នាំ២០២១) ៥,ក្រុមហ៊ុន ញ៉ែម សុធាវុធ (មិនមានបណ្ណ័ប៉ាតង់ឆ្នាំ២០២១)។

ឃុំសំឡី កិច្ចសន្យា កែលម្អ ផ្លូវដី១ខ្សែ ក្រាលថ្ម បំបែក ប្រវែង ២,២៥០ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៩០,៧៨៧,១០០រៀល មាន០៧ក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃ គឺ៖ ១,ក្រុមហ៊ុន សូចាន់រ៉ា ដាក់សំណើរដេញថ្លៃតម្លៃ៩២,២៥០,០០០រៀល(តម្លៃទាបអាចទទួលយកបាន)។ ២,ក្រុមហ៊ុនថេង វណ្ណថេ ដាក់តម្លៃ១០៣,៧៧០,០០០រៀល(តម្លៃខ្ពស់)។ ៣,ក្រុមហ៊ុនពេជ្រធីតា ដាក់តម្លៃ៩៧,៧៨២,៧៥០រៀល(តម្លៃខ្ពស់)។ ៤,ក្រុមហ៊ុនម៉ីសម្បត្តិ ខុនត្រាក់សិន ដាក់តម្លៃ១១៧,០០០,០០០រៀល(តម្លៃខ្ពស់)។ ៥,ក្រុមហ៊ុន អ៊ុ វណ្ណៈ ៩៣,១៥០,០០០រៀល (តម្លៃខ្ពស់)។ ៦,ក្រុមហ៊ុន ញ៉ែមសុធាវុធ មិនមានបណ្ណ័ប៉ាតង់ឆ្នាំ២០២១។ ៧,ក្រុមហ៊ុនហាក់មហេង មិនមានបណ្ណ័ប៉ាតង់ឆ្នាំ២០២១។

ទីតាំងដេញថ្លៃឃុំខ្សែត្រ មានចំនួន០៣គម្រោង៖១,គម្រោងកិច្ចសន្យាជួសជុលផ្លូវដី១ខ្សែប្រវែង ៦៩២ម៉ែត្រតម្លៃប៉ាន់ស្មាន១២៤,០៦០,២០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន០២ក្រុមហ៊ុន គម្រោងទី២ មាន០២ក្រុមហ៊ុននិងគម្រោងទី៣ មាន០១ក្រុមហ៊ុន ចំណែកក្រុមហ៊ុនជាង១០ទៀតមិនព្រមដាក់សំណើរទេ គឺនាំគ្នាមកគ្រាន់តែទាថ្លៃទឹកតែ ធ្វើឲ្យមានភាពរញឹករញ៉ៃដោយអ្នកខ្លះយកសំណើទៅដាក់ចូលរួមដេញថ្លៃត្រូវមានអ្នករារាំងមិនឲ្យចូលដាក់បង្កភាពអនាធិបតេយ្យ ត្រូវក្រុមងារងាលទ្ធកម្មបិទការដេញថ្លៃ គឺឆាចោលធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលទទូចចង់បានផ្លូវថ្នល់ធ្វើដំណើរបែរត្រូវក្រុមហ៊ុនមួយចំនួនបង្កើតមកដើរអុកឡុក ទាមទារទឹកតែទៅវិញ ហើយរំខានធ្វើឲ្យការដាក់ដេញថ្លៃត្រូវផ្អាក ឆាចោល។ រីឯក្រុមហ៊ុនដែលដេញថ្លៃបានវិញគឺដេញប្រកាប់ប្រចាក់គ្នាដាក់សំណើដេញថ្លៃទាបរហូតក្រោម៥០ភាគរយដែលអ្នកជំនាញបច្ចេកទេស និយាយថា ដាក់តម្លៃទាបបែបនេះ គ្មានទំនុកចិត្ត ទទួលបានថ្នល់មានគុណភាព សូមម្ចាស់គម្រោង ក្រុមប្រឹក្សាឃុំ និងអ្នកបច្ចេកទេសត្រូវតែពិនិត្យកិច្ចសន្យា និងគុណភាពផ្លូវថ្នល់ឲ្យបានត្រឹមត្រូវតាមស្តង់ដា មុននិងទទួលយក៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ