ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនអធិកាបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ បណ្តាលឱ្យស្លាប់ និងបាត់ខ្លួន
Tue,20 July 2021 (Time 08:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយ ចូលរួមរំលែកទុក្ខជូន លោកស្រី Angela Merel អធិការបតីអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់ រាប់រយនាក់ និងច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។

តាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលទទួលបាន សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឱ្យមានការបាត់បង់អាយុ ជីវិតដល់ជនស្លូតត្រង់ជាច្រើនរយនាក់បាត់ខ្លួន និង បណ្តាលឱ្យមានរងរបួសរាប់ពាន់នាក់ ព្រមទាំងបាន បង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាច្រើនទៀត»។

សម្តេចបានបន្ថែមថា៖ «ក្នុងកាលៈទេសៈដ៏គួរឱ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំសូមសម្តែងនូវក្តី អាណិតអាសូរ និងចូលរួមរំលែកទុក្ខដ៏ដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជា ពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ និង សូមជូនពរដល់អ្នករងរបួសបាន ឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ»។

សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍មកនេះនៅទ្វីបអឺរ៉ុបបានកើនដល់ ១៧០នាក់ហើយនៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយក្នុងនោះអាល្លឺម៉ង់ បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។

គិតត្រឹមល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ចំនួនមនុស្សស្លាប់នៅអាល្លឺម៉ង់តែឯង មានចំនួនរហូតដល់ទៅ ១៤៣នាក់ ដោយសារតែពួកគេត្រូវបានទឹកជំនន់ និងគ្រោះរអិលបាក់ដីនាំយកទៅជាមួយនៅតំបន់ ណតស៍ រ៉ាញ វែតស៍ផេលា (North Rhine-Westphalia)។ ដោយឡែកប្រជាជននៅអាល្លឺម៉ង់ជាង ១,៣០០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយស្ថិតក្នុងរដ្ឋ រ៉ាញលែនដ៍ ផាឡាទីណេត (Rhineland-Palatinate)៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ