ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត
Tue,20 July 2021 (Time 09:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធររបស់យើង ស្ម័ក្រចិត្ត ព្យាបាលតាមផ្ទះកាន់តែច្រើន។ បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេងក៏បានជំរុញឱ្យមន្ទីរទេសចរណ៍និងអាជ្ញាធរខណ្ឌបន្តចុះត្រួតពិនិត្យ រិតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTVនិងកន្លែងសប្បាយភាពផ្សេងៗទៀត។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងតាមរយះកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញ ការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះតាមរយះVideo Conferenceនាល្ងាច ថ្ងៃទី២០ កក្កដា ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័ក្រចិត្តចូលរួមក្នុងការព្យាបាលតាមផ្ទះនេះកាន់តែច្រើនឡើង។ ដូច្នេះអ្វីដែលត្រូវអនុវត្តនោះ គឺអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធររបស់យើង។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះ
ខណ្ឌនិមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជាពលរដ្ឋពេលមានបញ្ហាអ្វីមួយ ហើយ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺ នៅពេលមានបញ្ហាអ្វីយើងអាចជួយសូវ៉េ បានទាន់ពេលវេលាមិនគ្រោះថ្នាក់ដល់អាយុជីវីត។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ៖ចំពោះអ្នកដែលពិនិត្យរកឃើញថា មានវិជ្ជមានជម្ងឺ
កូវីដ-១៩ និងបានសម្រេចចិត្តព្យាបាលនៅតាមផ្ទះហើយ តែបែជាល្មើសនិងច្បាប់ ដោយលួចចេញមកខាងក្រៅនិងបានចម្លងដល់អ្នកដទៃថែមទៀតនោះ អ្នកនោះ ក្រោយពីព្យាបាលជម្ងឺបានជាសះស្បើយហើយនឹងចាប់មកទទួលទោសទៅតាមផ្លូវច្បាប់ធ្ងន់ធ្ងរ ដោយមិនមានការលើកលែងឡើយ។

ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ ក៏បានពន្យល់ថា ចំពោះអ្នក
ដែលរកឃើញ មានវិជ្ជមានជម្ងឺកូវីដ-១៩ ហើយ
ស្ម័ក្រចិត្តព្យាបាលតាមផ្ទះ ត្រូវព្យាបាលឱ្យបាន១៣ថ្ងៃ។ ក្នុងថ្ងៃទី១៣នេះ គ្រូពេទ្យត្រូវទៅយកសំណាកបន្តទៀត។ នៅពេលពិនិត្យយកសំណាកនោះ បើទោះបីជារកឃើញឬរកមិនឃើញជម្ងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវតែបន្តដាក់ខ្លួនអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត មិនអាចចេញក្រៅបានទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ