ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងនាំយកអំណោយ មនុស្សធម៌សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៨គ្រួសារ នៅស្រុកសង្កែ
Tue,20 July 2021 (Time 01:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោក មៀច សុផល តំណាងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ បានដឹកនាំសមាជិកក្រុមក្រឡាហោម នាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបត់បិទខ្ទប់ដោយសារជំងឺកូវីត-១៩ តាមខ្នងផ្ទះចំនួន ៨ គ្រួសារ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង ។
ក្នុងឱកាសចុះនាំយកអំណោយមនុស្សធម៌សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ជូនដល់ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់តាមខ្នងផ្ទះនាព្រឹកនេះដែរ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងក្នុងនាមឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចក្រឡាហោម ដែលជានិច្ចកាល សម្តេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ ហើយសម្ដេចតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់ជំនួយសង្គ្រោះជួយសម្រាលទុក្ខលំបាកបងប្អូនដែលរស់នៅតាមខ្នងផ្ទះកំពុងបិទខ្ទប់ដោយសារវិបត្តិជំងឺកូវីដ១៩នេះ។
បន្ថែមពីនេះដែរ ឯកឧត្តមបានមានប្រសាសន៍ជម្រុញអោយបងប្អូនដែលកំពុងធ្វើចក្តាឡីស័កនៅតាមខ្នងផ្ទះនេះ ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ ហើយឧស្សាហ៍លាងដៃអោយបានញឹកញាប់ជាមួយ អាល់កុល សាប៊ូ ឬជែល និងជាពិសេសទៅទៀតត្រូវចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ៣ការពារ និង៣កុំទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានរាយការណ៍អោយថ្នាក់លើ ដើម្បីនាំយកអំណោយមកចែកជូនបងប្អូនបានទាន់ពេលវេលា ហើយបើទោះបីជាអំណោយនេះមិនមានច្រើនក៏ពិតមែន ប៉ុន្តែវាអាចដោះស្រាយជីវភាពបានមួយរយពេលផងដែរ ខណៈដែលបងប្អូនមិនអាចចេញទៅក្រៅប្រកបរបរទទួលទានបាន។
គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន -អង្ករ - ទឹកត្រី - ទឹកស៊ីអ៊ីវ -ទឹកសុទ្ធ និងត្រីខកំប៉ុងផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ