ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការចូលកាន់មុខតំណែង និងបំពេញការងារ របស់អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនថ្មី
Tue,20 July 2021 (Time 12:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការចូលកាន់មុខតំណែង និងបំពេញការងារ របស់អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនថ្មី ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលកិច្ចប្រជុំនេះ ក៏ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និង មន្រ្តីសាលាខេត្ត ព្រមទាំងអាជ្ញាធរក្រុង/ស្រុកផងដែរ។

រាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ច លោកស្រី ជា លាភ ពីអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដែលត្រូវដល់អាណត្តិកាងារ ០៨ឆ្នាំ ស្របតាមច្បាប់ស្តីពីការគ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ និងតែងតាំងលោកស្រី ឡូញ ឈាង ឲ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនជំនួសលោកស្រី ជា លាភ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏បានសម្រេច ផ្ទេរភារកិច្ច លោក គោស៊ុំ ប៊ុនសឿត ពីអភិបាលរងខេត្តព្រះវិហារ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក ធូ ភា ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មី។

លោកស្រី ឡូញ ឈាង និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ដែលទើបចូលកាន់មុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល ដោយបន្តចូលរួមអនុវត្តន៍កិច្ចការងារឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអនុវត្តនូវនយោបាយកំណែទម្រង់ និងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងការដឹកនាំ និងគ្រប់គ្រង ជាពិសេសផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋអោយបានល្អ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើរការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតប្រកបដោយភាពរលូនល្អ និងរីកចម្រើនជាលំដាប់ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀត។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ ជាពិសេស អភិបាលរងខេត្តដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវមានកិច្ចសហការល្អ មានសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់លើ និងថ្នាក់ក្រោម តាមតួនាទីភារកិច្ចដែល ខ្លួន ទទួលខុសត្រូវ ហើយត្រូវបន្តយកចិត្តទុកដាក់លើការផ្តល់សេវ៉ា និងការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងឆាប់រហ័សប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ជាពិសេសអនុវត្តន៍តាមអភិក្រមទាំង ០៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ