ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកណ្ដាល៖ សុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីគុណបំំណាច់របស់អតីតយុទ្ធជននោះទេ
Tue,29 June 2021 (Time 04:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 130នាក់)

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា សុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីការធ្វើពលីកម្ម តស៊ូគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជននោះទេ។

ការលើកឡើងបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជន នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល។

នាឱកាសនោះដែរលោក គង់ សោភ័ណ្ឌ បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានមានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនជា អតីតយុទ្ធជនកម្ពុជា និងក្រុមគ្រួសារ របស់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៤ ឆ្នាំ២០២១។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «រាល់ស្នាដៃទាំងនេះ សរបញ្ជាក់ឱ្យឃើញថា ការខិតខំប្រឹងប្រែង និងការលះបង់របស់អតីតយុទ្ធជន បានធ្វើអោយកូនចៅជំនាន់ក្រោយ បានទទួលនូវសុខសន្ដិភាព មានសាលារៀន មានផ្លូវថ្នល់ មានវត្តអារាម មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងខេត្តកណ្តាលរបស់យើង»។

បើតាមលោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឡើងថ្លែងស្វាគមន៍ និងអានរបាយការណ៍ស្ដីពី សកម្មភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានលេចចេញជាសមិទ្ធផលជាច្រើនក្រោមការជួយជ្រោមជ្រែងពីថ្នាក់លើ។

ស្ថិតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី នៃ និយម ក៏បានជូនដំណើរអភិបាលខេត្ត និងគណៈប្រតិភូទស្សនាអគារចំនួន ២ខ្នង និងរោងបាយមួយខ្នងផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ដែលបានឧបត្ថម្ភ តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង, លោក សុខ លូ ជំនួសលោក ងួន រតនៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក ជាវ តាយ ជំនួសលោក ម៉ៅ ធនិន ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

វីដែអូ