ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ណុប ដារ៉ា អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ អនុវិទ្យាល័យអូរម៉ាល់
Tue,18 May 2021 (Time 07:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 132នាក់)

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត ១ ដែលមានទីតាំងនៅក្នុងអនុវិទ្យាល័យអូរម៉ាល់ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសដែលចុះសាកសួរសុខទុក និងសំណេះសំណាលជាមួយពលករដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងអនុវិទ្យាល័យអូរម៉ាល់ ឯកឧត្តម ណុប ដារ៉ា បានធ្វើការផ្ដាំផ្ញើដល់ពលករដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ឲ្យយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់ប្រធានមណ្ឌលក៏ដូចជាលោកគ្រូពេទ្យដែលប្រចាំការនៅទីនោះឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំផ្សេងៗដើម្បីការពារនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍និងគ្រួសារយើង។

ក្រោយពីសំណេះសំណាលជាមួយពលករកំពុងធ្វើចត្តាឡឺស័ករួច ឯកឧត្តម ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចុងភៅដែលកំពុងចម្អិនម្ហូបសម្រាប់ពលករដែលធ្វើចត្តាឡីស័កផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ