ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពិតជាអាណាស់!!! បើករថយន្តធុនធំបត់មិនប្រយ័ត្នកិននារី ជិះកង់ម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធម័
Thu,08 April 2021 (Time 05:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ: នារីជាកម្មការិនីរោងចក្រម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណះជិះកង់ចេញពីធ្វេីការបំណងទៅផ្ទះស្រាប់តែត្រូវរថយន្តធុនធំបេីកបត់មិនមេីលឆ្វេង​ ស្តាំក៏កិនពេញទំហឹង ហេីយរថយន្តព្យាយាមបេីកគេចខ្លួនត្រូវប្រជាលរដ្ឋដេញចាប់បានភ្លាមៗ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៧​ ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចស្តុបទួលពង្រ​ តាមបណ្តោយមហាវិថី វេងស្រេ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះសួន​ សុខគា​ ភេទស្រីអាយុ២៣​ ឆ្នាំមុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅម្តុំលូប្រាំ​ សង្កាត់ស្ទឹងមានជ័យ​ទី៣​ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុនារីរងគ្រោះបានធ្វេីដំណេីរដោយជិះកង់​ ចេញពីធ្វេីការនៅម្តុំ​ ផ្សារត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ បំណងត្រឡប់ទៅផ្ទះនៅម្តុំលូប្រាំ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ក្នុងទិសដៅពីលិចទៅកេីត​ ខណះមកដល់ចំណុចកេីតហេតុក៏បានឈប់ចាំស្តុបដែលកំពុងលោតភ្លេីងក្រហម​ ភ្លាមនោះក៏មានរថយន្តធុនធំ​ ម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខព្រះសីហនុ​ 3A-0985 ធ្វេីដំណេីរមកពីក្រោយហេីយបានបត់ស្តាំទៅតាមបណ្តោយផ្លូវ៥០ម៉ែត្រទៅត្បូងដោយមិនបានមេីលឆ្វេងស្តាំក៏កិនកង់និងនារីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

សាក្សីដដែលបានបន្តថា​ ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីករត់រហូតទៅដល់បុរីឡុងនីត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលបណ្តោះអាសន្នរួមទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តរួមទាំងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់​។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ដោយ 97

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ