ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ព្រោះតែភ្លេីងប្រច័ណ្ឌបុរសជាប្តីដាច់ចិត្តសម្លាប់ប្រពន្ធចោលក្នុងផ្ទះជួល ទីបំផុតត្រូវឃាត់ខ្លួនបាន នៅក្រុងបាត់​ដំបង៖
Wed,07 April 2021 (Time 09:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

នៅយប់ថ្ងៃទី ៦ ខែ មេសា ឆាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រហ្មទ័ណ្ឌនិងដោយបានការសម្របសម្រួ ល លើនីតិវិធីពីឯកឧត្តមគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ ដំបង បានធ្វើការឃាត់ខ្លួនឈ្មោះប៉ុល ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ​ មានទីលំនៅផ្ទះជួលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង​ ខេត្តបាត់ ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំ បងដើម្បីធ្វើការ​សាកសួរ ស្រាវជ្រាវជុំវិញករណី​(ឃាត​កម្ម)ស​ម្លាប់​ប្រពន្ធរបស់ខ្លួន។

សូមជម្រាបជូនថា​ នារសៀលថ្ងៃទី៦​ខែ​មេសា​ឆ្នាំ​២០២១​នៅចំណុចផ្ទះជួល​ស្ថិតក្នុងក្រុមទី​ ០១ ភូមិរំចេក៣​សង្កាត់រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំ បង មានកាភ្ញាក់ផ្អេីលមួយបន្ទាប់ពីប្រទះឃេីញ ស្រី្តឈ្មោះ​ សេង វ៉េត ហៅ​ ស​ អា​យុ​៣​៩​ឆ្នាំ​ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលេីក្នុងសភាពហេីយខ្លាំងនិងធំក្លិនមកខាង​ក្រៅ​ដោយមិនដឹងពីមូលហេតុ។

ផ្តេីមចេញពីបញ្ហានេះ​និងមានមូល​ដ្ឋានបង្ហាញពីការសង័្សយខ្លាំងចំពោះការស្លាប់របស់ស្រ្តីរូប នេះ​ ទេីបសមត្ថកិច្ចឈានដល់ការនាំខ្លួនបុរសខាងលេី​ ដែលត្រូវ​ ជាប្តីរបស់ជនរងគ្រោះមកធ្វេីការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលបុរ​សជាប្តីឈ្មោះ​ ប៉ុល​ ប៊ុនធឿន​ បាន​ឆ្លេីយសារភាពថា​ គាត់ ពិតជាបាន​សម្លាប់ស្រី្តជាប្រពន្ធរបស់គាត់កាលពីថ្ងៃទី​៤ខែ​មេសា​ឆ្នាំ​២០២១​ នាវេលាយប់រំ​ល​ងអាធ្រាត្រ ដោយការវាយដំលេីផ្ទៃមុខនិងច្រ បាច់ករ ហូតដល់ស្លាប់ ។

ចំពោះមូលហេតុដែលឈានដល់ការ​សម្លាប់ប្រពន្ធបែ​បនេះគឺដោយសារ​ប្រពន្ធគាត់តែងតែជេរប្រ មាថគាត់នៅពេលខឹងហេី​យ​តែងតែទូរស័ព្ទ​ទៅរកប្តីមុន​(អតីត)​របស់គាត់និងនិ​យាយសរសេីរប្តីមុននៅចំ​ពោះមុខគាត់ជាញឹកញយ។

តាមការរៀបរាប់ជនស័្សយរូបនេះបាន​ឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើប​នឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជា ប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ ស្នាក់នៅទីនេះក្នុងអំ ឡុងខែ មីនា ឆ្នាំ២០២១តែប៉ុណ្ណោះ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីបញ្ជូនបន្តទៅកាន់តុលារ​ការអនុវត្តតាមផ្លូវច្បាប៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ