ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស.ស.យ.ក ខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខក្រុមការងារ ស.ស.យ.ក និងកម្លាំងជំនាញដែលឈរជើងនៅព្រំប្រទល់មណ្ឌលគិរី-ក្រចេះ
Wed,07 April 2021 (Time 07:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.ក ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងលោក ហឿន សុខណា ប្រធានប្រតិបត្តិស.ស.យ.ក ស្រុកកែវសីមា និងសហការី នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ១៩ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកែវសីមា រួមទាំងកងកម្លាំងនគរបាល និងគ្រូពេទ្យជួរមុខ ដែលឈរជើងនៅព្រំប្រទល់មណ្ឌលគិរី-ក្រចេះ ក្នុងប្រតិបត្តិការចុះពិនិត្យមើលសុខភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលក្នុងខេត្តមណ្ឌលគិរី ក្នុងការរួមគ្នាបង្ការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្ត និងដោះស្រាយការហូបចុកប្រចាំថ្ងៃ។

លោក ណយ ច័ន្ទតារា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធាន ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខុមាលភាព និងការរស់នៅរបស់សមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ជាពិសេស ក្រុមការងារស.ស.យ.ក ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ដែលកំពុងបំពេញបេសកម្ម ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ជាមួយគ្នានោះ លោក ណយ ច័ន្ទតារា បានណែនាំដល់ក្រុមការងារ ស.ស.យ.ក និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការឲ្យបានម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ។ លោកបានបញ្ជាក់ថា សម្ភារដែលឧបត្ថម្ភជូននាពេលនេះ រួមមាន ៖ ទឹកបរិសុទ្ឋវីតាល១០កេស ទឹកបរិសុទ្ធ២០យួរ មីកំប៉ុង១កេសធំ ស្មើ១២យួរ ម៉ាស់ ៥ប្រអប់ និងបន្ថែមថវិកាដល់ក្រុមការងារ ស.ស.យ.ក ប្រចាំការចំនួន១០០ដុល្លារសម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ។

បន្ទាប់មក ក្រុមការងារស.ស.យ.កខេត្ត និងស្រុក បានចុះសួរសុខទុក្ខ លោក សៀង ឈូក អនុប្រធានស.ស.យ.ក ស្រុកកែវសីមា ដែលមានជីវភាពខ្វះខាត និងបានឧបត្ថម្ភសម្ភារ រួមមាន ៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខកំប៉ុង២យួរ ថវិកា២៤០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ