ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក អាង ណារិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដីនគ​រូមនី​យកម្ម នឹងពិនិត្យ​មើល​ផ្លង់ដែលប្រជា ពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់
Wed,07 April 2021 (Time 05:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

បន្ទាយមានជ័យ÷ ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំមន្រ្តីជំនាញ ប្រជុំនៅសាលាសង្កាត់និមិត្ត និង ចុះ វាស់វែង ព្រមទាំង ដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ រំលោភយកដីពួកគាត់ និង កាយផ្តាច់ផ្លូវ នៅចំណុចក្បែដីអូរស្វារអិល ឋិតក្នុងភូមិ សូរិយា សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ ។


សូមបញ្ជាក់ថា ការបើកកិច្ចប្រជុំដោះស្រាយនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងរបស់ពលរដ្ឋកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និង វាស់វែងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ បជ០០៤៦១៨,បជ ០០៤៦១៩,បជ ០០៤៦២១,បជ ០០៤៦២២,បជ ០០៤៦២៤,បជ ០០៤២៦,បជ ០០៤២៧,បជ ០០៤២៨,បជ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ និងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់។

ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះគេសង្កេតឃើញថា មានស្ថាប័នពាក់ព័ន្ធក្នុងក្រុង ប៉ោយប៉ែត និង ក្នុងខេត្ត បន្ទាយមានជ័យ យ៉ាងច្រើនផងដែរ បានចូលរួមប្រជុំដោះស្រាយ និង អញ្ជើញទៅដល់ទីតាំងទំនាស់ ដីធ្លីនៅចំណុចដីក្បែអូរស្វារអិល ឋិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ដើម្បីធ្វើការវាស់វែង តាមពាក្យស្នើសុំរបស់ពលរដ្ឋផងដែរ។

ពាក់​ព័ន្ធ​ទំនាស់នេះលោក អាង ណារិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដីនគ​រូមនី​យកម្ម សំណង់និង​សុរិយោដី ខេត្តបន្ទាយមានជ័យ បានប្រាប់ឆ​អ្នកសារព័ត៌មានថា​លោក​និងពិនិត្យ​មើល​ផ្លង់របស់​ភាគី​សងខាង ជាពិសេស​ផ្លង់របស់​លោក ហង្ស ម៉ៅ លោក​បន្តថា៤ថ្ងៃ​ទៀត​ចាប់ពីថ្ងៃទី​៧ខែ​ខែមេសា ដល់​ថ្ងៃ​ទី​១១ខែមេសានេះលោក​និងពិនិត្យ​ផ្លង់របស់​លោក ហង្ស ម៉ៅ ដើម្បី​រកដំណោះ​ស្រាយជូន​ប្រជាពលរដ្ឋ​។រូបភាពនិងអត្ថបទដោយ សន សុង

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ