ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកចន្ទ្រា
Wed,07 April 2021 (Time 05:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ខេត្តស្វាយរៀង ៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះ មហន្តរាយដែលបង្កដោយសារគ្រោះធម្មជាតិផ្សេងៗ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលខាធិការក្រសួងការពារជាតិ មានទឹកចិត្តចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាបាននាំយកសម្ភារ និងថវិកាមួយចំនួនរបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅប្រគល់ដល់អនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងសាលាស្រុកចន្ទ្រា តាមរយៈប្រព័ន្ធ video comferance។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន មានប្រសាសន៍គាំទ្ររាល់សកម្មភាពមនុស្សធម៌ របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងការខិតខំប្រឹងប្រែងជួយសង្គ្រោះដល់ ប្រជាពលដ្ឋេដែល រងគ្រោះនិងងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ទើបថ្ងៃនេះ ឯកឧត្តម បានយកថវិកា និងសម្ភារមួយចំនួនប្រគល់ជូន អនុសាខា ស្រុកចន្ទ្រា ដើម្បីរួមចំណែកជួយសម្រាលនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។

លោក ថន ថាវុទ្ធា ប្រធានគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អស់លោក លោកស្រី ដែលមាន ទឹកចិត្តមនុស្សធម៌ បានយកសម្ភារ ទាំងអស់ នេះមកប្រគល់ជូនដល់ អនុសាខា កាកបាទក្រហមស្រុក ដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះមហន្តរាយផ្សេងៗ ។

លោកប្រធានគណៈកម្មាធិការអនុសខា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាចំពោះ ឯកឧត្តម ដែល ជានិច្ចជាកាលតែងតែផ្សាភ្ជាប់នូវការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ក្នុងការរួមចំណែ ជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ លោកប្រធានគណៈកម្មាធិការអនុសាខាក៍បាន ជម្រាប អំពីសកម្មភាពមនុស្សធម៌ របស់សាខា អនុសាខាជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ ប្រកបដោយឈ្លាសវៃនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន គឺទទួលបានការជឿជាក់ គាំទ្រពីសំណាក់ សប្បុរសជនគ្រប់ មជ្ឈដ្ឋានដែលធ្វើឲ្យស្ថាប័នមនុស្សធម៌នេះ មានការរីកចម្រើន លូតលាស់តាំងពីថ្នាក់ជាតិរហូត ដល់មូលដ្ឋាន មិនត្រឹមតែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជា បានដើរតូនាទីយ៉ាងសកម្ម ជាជំនួយការឲ្យ អាជ្ញាធរ សាធារណៈ លើវិស័យមនុស្សធម៌ថែមទៀតផង ។

ចុងបញ្ចប់ លោកប្រធានគណៈកម្មាធិការអនុសាខា បានសន្យាថាអំណោយទាំងអស់នេះ អនុសាខា នឹងធ្វើការ បែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ គ្រប់ៗគ្នាឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងទឹកចិត្តរបស់ឯកឧត្តមជាម្ចាស់អំណោយ។

សម្ភារដែលបានប្រគល់ជូនអនុសាខារួមមាន ៖ អង្គរ១០តោន មី១០០កេស ត្រីខកំប៉ុងចំនួន១០កេសធំ ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០ យួរ ប្រេងសាំង១,០០០លីត្រ ថវិកា១០,០០០,០០០ រៀលឧបត្ថម្ភដល់ សាលាស្រុកក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមមាន ៖ ម៉ាស១០,០០០ប្រអប់ អាកុល ៦០០ដប សាប៊ូ៦០០ដុំ កៅស៊ូតង់១០ ធុងទឹកជ័រ១០ និងថវិកា៥,០០០,០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ