ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កូនប្រុសយកដែកស្បែងវាយសម្លាប់ឪពុកបង្កេីត​ ដោយចោទថា​ឪពុកមានគ្រូកាន់​ ប៉ងសម្លាប់រូបគេ​ នៅស្រុកបវេល​ ខេត្តបាត់ដំបង
Wed,07 April 2021 (Time 01:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

នៅព្រឹកព្រលឹមថ្ងៃទី៧​ ខែ​ មេសា​ ឆ្នាំ​​២០២១​វេលាម៉ោង​៦និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះ​លេខ២០ស្ថិតក្នុងភូមិអូរដូន​ពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង​ មាន​ករណីឃា​ត​កម្ម(​កូន​វាយ​សម្លាប់ឪពុក​បង្កើ​ត)​មួយបានកេីតឡេីង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីលពីប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋាន។

ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អា​យុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកេីត​ ​ហេតុខាងលើ ដោយជនបង្កជាកូនប​ង្កេីតរបស់គាត់ឈ្មោះ ប៊ុត សំ​ណាង ភេទប្រុ​ស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយក​ដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុ​ចកើតហេតុ​ ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវរ​សេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ទទួ​លផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ និងបានការសម្រប​សម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ លោកវរសេនីយ៍​ឯក​ សុខ​សារិន​ អធិការនគរ​បាលស្រុកបវេលបានធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី​ មកកាន់អធិការ​ដ្ឋានធ្វេីការស្រាវជ្រាវ​ ។

នៅទីបំផុតជនសង័្សយបានឆ្លេីយតាមបែបរវេីរវាយថា​ ការវាយសម្លាប់ឪពុករបស់ខ្លួន​បែបនេះ​ដោយសារតែឪពុកខ្លួនមានគ្រូកាន់​ហេីយ​ មានបំណងសម្លាប់រូបគេ​ទេីបគេវាយសម្លាប់ឪពុកនេះជាមុន​ ។ នៅពេលនេះសមត្ថកិច្ចនគរបាលបាន​រៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានដេី​ម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ