ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តស្វាយរៀងប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋ២នាក់ នៅស្រុកស្វាយទាប និងក្រុងបាវិត
Tue,06 April 2021 (Time 11:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋ២នាក់ ដែលម្នាក់រស់នៅស្រុកស្វាយទាប និងម្នាក់ទៀត រស់នៅក្រុងបាវិត។

សេចក្ដីជូនដំណឹងរដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង២នាក់ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ នោះរួមមាន៖

ទី១៖ ស្ដ្រីជនជាតិខ្មែរ ឈ្មោះ អន សុវណ្ណ អាយុ៧២ឆ្នាំ រស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត។ នៅអំឡុងខែមីនា ឆ្នាំ២០២១កន្លងមក ស្ដ្រីរូបនេះ គាត់ធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ហួត សុខា។

ទី២៖ បុរសជនជាតិខ្មែរ ឈ្មោះ ព្រាប ផល្លី ជាសន្ដិសុខកាស៉ីណូបាវិត-ម៉ុកបាយ រស់នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បុរសរូបនេះបានមកផ្ទះសម្រាក១ថ្ងៃ បន្ទាប់មកក៏បានត្រឡប់ទៅកាស៉ីណូវិញ ក្នុងគោលបំណងចូលធ្វើការ ប៉ុន្ដែនៅកន្លែងធ្វើការមិនអនុញ្ញាតឲ្យចូលធ្វើការទេ ដោយសារស្ថានភាពកន្លែងធ្វើការមានការរីករាលដាលនៃជំងឺកូវីដ១៩ គាត់ក៏បានត្រឡប់មកផ្ទះវិញ។ ដោយមានការសង្ស័យនៅថ្ងៃទី២៩ ខែមីនា គាត់បានស្ម័គ្រចិត្តទៅធ្វើតេស្ដរកជំងឺកូវីដ១៩ ហើយលទ្ធផលវិជ្ជមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏កំពុងស្រាវជ្រាវរកទីតាំង និងអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ទាំង២នាក់នេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ