ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យភូមិសាស្ត្រជាក់ស្តែងក្នុងការបិទខ្ទប់ និងការអនុវត្តវិធានការផ្សេងៗ ក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលមានករណីផ្ទុះជំងឺកូវីដ-១៩
Thu,22 April 2021 (Time 10:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 156នាក់)

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រជាក់ស្តែងក្នងការបិទខ្ទប់ និងការអនុវត្តវិធានការផ្សេងៗទៀត ក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមពីលោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកជាច្រើនរូបទៀត ។

នៅក្នុងដំណើរការចុះពិនិត្យទីតាំងផ្ទុះកូវីដ-១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈបញ្ជាការកងឯកភាព បានណែនាំដល់អាជ្ញាធរស្រុកដឹកនាំកម្លាំងប្រជាការពារយាមផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កក្នុងមណ្ឌល និងមើលថែគោរបស់ពួកគាត់ដែរ ពីព្រោះខ្លាចមានជនខិលខូចឆ្លៀតឱកាសលួច ឬគាស់ផ្ទះសម្តែងរបស់ពួកគាត់ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀត អាជ្ញាធរស្រុកត្រូវរៀបចំផ្សារចល័តលក់ម្ហូប អាហារ ក្នុងមួយថ្ងៃ ២ពេល (ម៉ោង៨ ព្រឹកមួយពេល និងម៉ោង ៣រសៀលមួយពេល) ហើយត្រូវបិទខ្ទប់ឱ្យជាប់មិនឱ្យប្រពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ភូមិ លើកលែងតែឡានដឹកទិញប៉ុណ្ណោះ។

សូមជម្រាបជូនថា ក្នុងភូមិខ្នាចអំពរ អាជ្ញាធរបានធ្វើការបិទខ្ទប់ ចំនួន ៩៦ខ្នងផ្ទះ តាមបណ្តលផ្លូវក្នុងភូមិប្រវែងប្រមាណជាង ២គីឡូម៉ែត្រ ដែលមានមនុស្សរាយក្នុងមួយខ្នងផ្ទះប្រមាណ ៥ ទៅ ៧ នាក់ (មនុស្សរាយប្រមាណ ៥៧៦នាក់) មិនអនុញ្ញត្តឱ្យចេញក្រៅផ្ទះ ។ ហើយចំពោះប្រជាពលរដ្ឋក្រីក្ររកព្រឹកខ្វះល្ងាចដែលមានប្រមាណ ១០ គ្រួសារ រដ្ឋបាលខេត្ត និងឧបត្ថម្ភជាស្បៀងអាហារសម្រាប់ពួកគាត់ក្នុងការដោះស្រាយជីវភាពក្នុងមួយកំរិតផងដែរ។

បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបង្ហាញថា ការយកសំណាករបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលមានការប្រាស័យទាក់ទងដោយប្រយោល និងដោយផ្ទាល់ជាបុគ្គលជាបើកឡានដឹកម្នាស់មានផ្ទុះជំងឺកូវី ១៩ នាថ្ងៃនេះមានចំនួន ៥៣ នាក់ ហើយជាលទ្ធផលអវិជ្ជាមានទាំង ៥៣នាក់ផងដែរ ហើយបើគិតតាំងម្សិលមិញមានចំនួន ១០៦ នាក់ អវិជ្ជាមាន ១០១ នាក់ និង ៥នាក់ទៀតរង់ចាំលទ្ធផល៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ