ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោណែនាំដល់អាជ្ញាធរបិទចរាចរណ៍មនុស្សកុំឱ្យចេញពីខេត្តព្រះសីហនុដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
Thu,04 March 2021 (Time 08:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យបិទចរាចរណ៍មនុស្សកុំឱ្យចេញពីខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ទៅខេត្តផ្សេងទៀត ដូចជាខេត្តកែប កំពត និងតាមផ្លូវជាតិលេខ៤។

តែទោះបីយ៉ាងណាសម្តេចតេជោបញ្ជាក់ថា ក្រុងព្រះសីហនុនឹងមិនត្រូវបានបិទឡើយ បើទោះបីជាការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ បានបន្តកើនឡើង ក៏ដោយ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងបែបនេះ នៅក្នុងសារសំឡេងពិសេសមួយ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា ៖ “យើងមិនអាចបិទទីក្រុងទាំងស្រុងបានទេ ដោយសារតែវាពាក់ព័ន្ធជាមួយនឹងការនាំចូល និងនាំចេញទំនិញ” ។

សម្តេចបានមានប្រសាសន៍ថា៖ “យើងត្រូវគ្រប់គ្រងឱ្យបានស្ថានការណ៍ទាំងឡាយដែលបាន និងកំពុងវិវត្តអាក្រក់នៅទីនោះ។ ឥឡូវបញ្ហាសំខាន់ កុំឱ្យរីកចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង អញ្ចឹងរកវិធីដោះស្រាយបញ្ហាហ្នឹង […] រកវិធីដើម្បីខ្ទប់មាត់ច្រក ហាមឃាត់រថយន្ត (ដឹកអ្នកដំណើរ) […]។ សូមធ្វើការងារនេះឱ្យបានម៉ត់ចត់ដើម្បីចៀសវាងការចម្លងទៅកន្លែងផ្សេង ប៉ុន្តែកុំឱ្យប៉ះពាល់ទៅការដឹកទំនិញនាំចេញ-នាំចូល”។

ជាមួយគ្នានេះសម្តេចតេជោក៏បានណែនាំឱ្យជំរុញការចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុ ដោយបន្ថែមថា វ៉ាក់សាំង ទាំង Sinopharm និង AstraZeneca នឹងត្រូវបញ្ជូនទៅទីនោះនៅថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ