ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកសំបូរ ខេត្តក្រចេះ
Wed,03 March 2021 (Time 04:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសំបូរ ខណៈដែលពិធីនេះរៀបចំឡើងនៅសាលាស្រុកសំបូរ ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោកមេឃុំនិងមេភូមិផងដែរ។

យោងប្រកាសលេខ៦៥០ប្រក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានតែងតាំងលោក ចេង គឹមជប់ ឋានន្តរស័ក្តវរមន្ត្រី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកសំបូរ។

បន្ទាប់ពីការធ្វើការប្ដេជ្ញាចិត្តរបស់លោកអភិបាលរងស្រុកទើបតែងតាំងថ្មីរួច ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានណែនាំដល់មន្រ្តីអាជ្ញាធរស្រុក ត្រូវឧស្សាហ៍ចុះមូលដ្ឋានប្រជាពលរដ្ឋឲ្យបានគ្រប់តំបន់ ក្នុងអាណត្តិដែលខ្លួនកំពុងទទួល ដើម្បីស្គាល់ឲ្យកាន់តែច្បាស់ពីភូមិសាស្រ្ត និងស្ថានភាពផលលំបាករបស់ប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងប្រសិទ្ធភាពការងារ និងពង្រឹងលើភារកិច្ចការងារមន្រ្តីក្រោមឱវាទ -ត្រូវសាមគ្គីផ្ទៃក្នុងប្រកបដោយស្របច្បាប់ -ក្រោយការស្រុះស្រួលគ្នាត្រូវរួមគ្នាកសាងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនប្រកបដោយសន្តិសុខ និងស្ថិរភាព -ត្រូវអប់រំពលរដ្ឋខ្លួនឲ្យចូលរួមថែរក្សាការពារសមិទ្ធផលនានាក្នុងមូលដ្ឋាន និងរក្សាសន្តិភាព ទប់ស្កាត់ការផ្តួលរលំរដ្ឋាភិបាល -ស្វែងរកដៃគូអភិវឌ្ឍន៍មូលដ្ឋាន -ត្រូវលើកកម្ពស់ការងារវេទិការសាធារណះ ដោយផ្តោតលើការគោរពនិងអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោក-លើកកម្ពស់ការការពារធនធានធម្មជាតិ ដោយមានការសហការគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋានជៀសវាងការរំលោភបំពាន -ត្រូវផ្សព្វផ្សាយពីការការពារទប់ស្កាត់ និងអនាម័យបរិស្ថានពីការឆ្លងជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើដល់គណៈអភិបាលស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (៣ការពារ ៣កុំ) និងការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីក្រៅស្រុកខេត្តផ្សេងចូលក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរស្រុកត្រូវចាត់មន្ត្រីជំនាញចុះធ្វើការពិនិត្យជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់ បើក្នុងករណីមានការសង្ស័យត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ