ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរស្រុកបន្ទាយស្រី ចុះបិទទីតាំងលក់នំបញ្ចុក នៅព្រះដាក់២កន្លែង និងអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ធ្វើចត្ដាឡីស័ក និងទៅយកសំណាក
Sat,27 March 2021 (Time 07:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរសារជាបន្ទាន់មួយនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់ចូលហូប ឬទំនាក់ទំនងជាមួយតូបលក់នំបញ្ចុក២កន្លែង នៅភូមិព្រះដាក់ ត្រូវដាក់ខ្លួនដាច់ដោយឡែក ហើយអ្នកដែលមានអាការៈមិនស្រួលលេចចេញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ១៩។

ការប្រកាសនេះ ក្រោយអាជ្ញាធរចុះបិទតូបលក់នំបញ្ចុក២កន្លែងនៅភូមិព្រះដាក់ ដែលបុរសអ្នកកើតជំងឺកូវីដ១៩ នៅខេត្តសៀមរាប ធ្លាប់បានទៅហូបមុនគ្រូពេទ្យរកឃើញថាមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា។

លោក ឃឹម ហ្វីណង់ បានសរសេរយ៉ាងដូច្នេះថា៖ «ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័កក្រុមគ្រួសារនៃតូបទាំងពីរខាងលើភ្លាមៗ និងបានរៀបចំឱ្យមានការយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់ផងដែរ។ ប៉ុន្តែដោយស្ថានការណ៍មានភាពផុយស្រួយ និងមានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លងបន្តពីបុរសវិជ្ជមានម្នាក់នេះទៅដល់បុគ្គលិកហាងកាហ្វេនៅក្នុងក្រុងសៀមរាប ដែលគាត់ធ្លាប់បានចូលទៅក្នុងអំឡុងពេលដំណាលគ្នានេះរួចមកហើយ»។

លោកអភិបាលស្រុកបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរខាងលើចាប់ពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២៤ ខែមីនា មេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួន លេចចេញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវទៅធ្វើតេស្ដនៅសាលាគុរុកោសល្យខេត្ត។

លោក ឃឹម ហ្វីណង់ បង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងផ្តល់ភាពស្មោះត្រង់ជាមួយអាជ្ញាធរ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមកាត់ផ្តាច់ការឆ្លងបន្តនៅក្នុងសហគមន៍ឱ្យបានលឿនជាទីបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ