ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក មីន រស្មី ម្ចាស់បន្ទប់ជួល៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ, សម្តេចតេជោ ហ៊ុន សែន ជំនួសមុខឲ្យកម្មករ សូមថ្លែងអំណរគុណចំពោះជំនួយដ៏សប្បុរសនេះ
Sat,27 March 2021 (Time 01:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះលោក មីន រស្មី ម្ចាស់បន្ទប់ជួល៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងជាម្ចាស់បន្ទប់ទី៤ហើយ ដែលបានប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី រហូតដល់ពួកគាត់មានការងារធ្វើឡើងវិញ។

លោក មីន រស្មី បានរៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា «ដើម្បីសម្រួលដល់ការលំបាករបស់បុគ្គលិកដែលបានផ្អាកការងារក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ខ្ញុំបាទនិងគ្រួសារ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសូមមិនគិតថ្លៃចំពោះបន្ទប់ជួលប្រចាំខែ ដែលយើងខ្ញុំមានចំនួន៥៣បន្ទប់ និងឧបត្ថម្តបន្ថែមក្នុងមួយបន្ទប់នូវ ភ្លើង 10kwh និង ទឹក 2m3 សំរាប់ប្រើប្រាស់ដោយឥតគិតថ្លៃជាប្រចាំខែ រហូតដល់បងប្អូនបុគ្គលិកមានការងារជាធម្មតាវិញ»។

អ្វីដែលរូបលោកធ្វើនៅពេលនេះដើម្បីចូលរួមដោះស្រាយសម្រាលកម្មករ និងតែងតែធ្វើតាមដំបូន្មានដ៏ល្អរបស់ឪពុករបស់លោកគឺ លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ»។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណតាមរយៈ Comment យ៉ាងដូច្នេះថា «ជំនួសមុខឱយកម្មករ កម្មការិនី ខ្ញុំសូមអរគុណ ចំពោះលោក និងលោកស្រី និងក្រុមគ្រួសារដែលបានផ្តល់ជំនួយដ៏សប្បុរសចំពោះកម្មករ កម្មការនីរបស់យើងដែលកំពុងប្រឈមជាមួយការលំបាកដោយសារកូវីដ១៩»។

សូមជំរាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល ជំងឺកូវីដ១៩យ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ ពិតជាគំរូដ៏ល្អសម្រាប់ជួយសំរាល បន្ទុកកម្មករ-កម្មការិនី ហើយទង្វើប្រពៃបែបនេះទទួលបានការគាំទ្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។

រហូតដល់ពេលនេះមានម្ចាស់បន្ទប់ជួល ចំនួន៤នាក់ហើយ ដែលប្រកាសយកមិនថ្លៃឈ្នួលពីកម្មករ, ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់, ទី២៖ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួល៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, ទី៣៖ លោក លឹម ជា ម្ចាស់បន្ទប់ជួល២៧០បន្ទប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទី៤៖ លោក មីន រស្មី ម្ចាស់បន្ទប់ជួល៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ