ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ម៉ុម សារឿន ៖ មន្រ្តីស៊ីប្រាក់ខែរដ្ឋអសកម្ម មិនមកធ្វើការស្មើនឹងការចូលរួមប្រព្រឹត្តអំពើពុករលួយ!
Fri,19 March 2021 (Time 09:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

ខេត្តស្ទឹងត្រែង ៖ មន្រ្តីអសកម្ម មិនមកធ្វើការ ស្មើនិងការចូលរួមប្រព្រឹត្តអំពើពុករលួយ។ នេះជាប្រសាសន៍ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ថ្លែងនៅក្នុងពិធីប្រគល់បណ្ណសរសើរលិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំនិងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិឃុំ មានសុវត្ថិភាព” ក្នុងស្រុកសេសាន កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ នៅឯសាលប្រជុំរដ្ឋបាលស្រុកសេសាន។

ឯកឧត្តមបានបន្តថា បើមន្រ្តីស៊ីប្រាក់ខែរដ្ឋ ហើយមិនមកធ្វើការ គឺស្មើនិងចូលរួមក្នុងការប្រព្រិត្តអំពើពុករលួយ ព្រោះយើងគឺជាមន្ត្រីអនុវត្តច្បាប់ ហើយរាជរដ្ឋាភិបាលក្រសួងស្ថាប័ន រដ្ឋបាលខេត្ត.ក្រុង.ស្រុក បានដាក់ចេញនូវបទបញ្ជា និងគោលការណ៍ បើយើងមិនអនុវត្តស្មើនឹងយើងពុករលួយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានស្នើឲ្យអាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ត្រូវគិតថាសេវាសាធារណៈ គឺជាប្រយោជន៍សមូហភាព មិនត្រូវគិតថាជាប្រយោជន៍បុគ្គលនោះទេ។ ហើយបើគិតពីសេវាអទិភាព គឺសេវាសន្តិសុខ ដែលយើងត្រូវអនុវត្ត ពាក់ព័ន្ធទៅ និងគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព គឺត្រូវពង្រឹងកុំឲ្យមានបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន ហើយត្រូវគ្រប់គ្រងឲ្យបាន ដើម្បីរក្សានូវសុខសាន្ត ក៏ដូចជាសុវត្ថិភាព ទោះបីជាស្ថានភាពកូវីដ.១៩ រីករាលដាលយ៉ាងណាក៏ដោយ គឺត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋទៅតាមតម្រូវការ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ក៏បានដាក់ចេញនូវគោលការណ៍ ដើម្បីចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធផល និងប្រសិទ្ធភាព ដែលមានដូចជាៈកែសម្រួល និងពិនិត្យឡើងវិញអំពីយន្តការ នៃគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុក ដើម្បីដាក់ចេញពីផែនការសកម្មភាពផ្សព្វផ្សាយសង្គម និងការរៀបចំវេទិកាស្តីពីការប្រតិបត្តិលក្ខណៈច្បាប់ទាំង៧ នៃគោលនយោបាយភូមិ.ឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ បន្ទាប់មកទៀត គឺទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបាននូវរាល់បទល្មើសគ្រប់ប្រភេទ ដូចជាគ្រឿងញៀន បទល្មើសធនធានធម្មជាតិជាដើម។

ឯកឧត្តម ក៏បានលើកឡើងអំពីបញ្ហាក្មេងទំនើងផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការប្រកបរបររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា នេះគឺជាការងារសំខាន់ណាស់សំរាប់គណៈបញ្ជាការឯកភាព ជាពិសេសកងកម្លាំងសមត្ថកិច្ច គឺត្រូវតាមចាប់ឲ្យបាននូវក្មេងទំនើងទោះមិនគ្រប់អាយុក៏ដោយ ត្រូវយកមកអប់រំកែប្រែ ទើបដោះលែងទៅវិញ បើទោះបីច្បាប់បានចែងថា អនីតិជនមិនអាចដាក់ឃុំឃាំង ប៉ុន្តែត្រូវដាក់ក្នុងការកែប្រែអប់រំ បើមិនដូចនោះទេគឺមិនមានការរាងចាលឡើយ មិនត្រូវឲ្យក្មេងទំនើងទាំងនោះ មកគ្រប់គ្រងសង្គមនោះទេ។

ឯកឧត្តមស្នើឲ្យគណៈបញ្ជាការឯកភាពស្រុក ពង្រឹងសន្តិសុខឲ្យបានម៉ឺងម៉ាត់ ដោយមិនមានការយោគយល់ឡើយ ហើយបើមានអ្នកអន្តរាគមន៍គឺត្រូវមានទោស ដែលបញ្ហាក្មេងទំនើងនេះ វាបានបង្ករអសន្តិសុខ ស្ថេរភាព បង្ករភាពភ័យខ្លាច មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការដើរលួច ដើរប្លន់ កាប់ចាក់គ្នា បំផ្លាញទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈ ទាំងនេះគឺជាទោសព្រហ្មទណ្ឌ មិនអាចលើកលែង ខណៈប្រទេសកំពុងមានភាពសុខសាន្តនិងសន្តិភាពពេញលេញសេរីភាពបរិបូរណ៍។

សូមបញ្ជាក់ថា ស្រុកសេសានមានប្រជាពលរដ្ឋរស់នៅចំនួន២៣៦៦៩នាក់ មាន៧ឃុំ និង២២ភូមិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ