ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការផាកពិន័យអ្នកអត់ពាក់ម៉ាស មិនទាន់ត្រូវបានធ្វើឡើងជាទូទៅនោះទេ ពោលគឺធ្វើឡើងតែនៅកន្លែងដែលប្រឈមខ្ពស់នៃការរីករាលជំងឺកូវីដ១៩តែប៉ុណ្ណោះ និងត្រូវមានសេចក្តីសម្រេចពីក្រសួងសុខាភិបាល។ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា ៖ «អ៊ីចឹងដើម្បីអាចអនុវត្តមាត្រា៥ និងទោសប្បញ្ញត្តិបាន លុះត្រាតែក្រសួងសុខាភិបាលចេញសេចក្តីសម្រេចមួយ ឬក៏ប្រកាសមួយសិន ថា តើបុគ្គលណាដែលជាប់កាតព្វកិច្ចពាក់ម៉ាស់ ទីកន្លែងណាខ្លះដែលជាប់កាតព្វកិច្ចក្នុងការពាក់ម៉ាស់ ឬរក្សាគម្លាតសុវត្ថិភាព ហើយផ្អែកទៅលើកម្រិតនៃការឆ្លងរាលដាល។ បើការឆ្លងរាលដាលនេះ ដល់ដំណាក់កាលមួយថា មិនអាចគ្រប់គ្រងបាន អ៊ីចឹងការពាក់ម៉ាស់ត្រូវធ្វើជាកាតព្វកិច្ចទូទៅ។ ប៉ុន្តែឥឡូវម៉ោងនេះ អត់ទាន់ដល់ទូទៅទេ»។សូមជម្រាបថា មាត្រា៥ នៃអនុក្រឹត្យស្តីពី «វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» មានខ្លឹមសារថា ៖«ការពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ចដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាពមុខរបររបស់បុគ្គល និងនៅតាមទីកន្លែងដែលមានហានិភ័យនៃការចម្លងឬការឆ្លងមេរោគកូវីដ១៩។ បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។បើយោងតាមមាត្រា១៩ នៃអនុក្រឹត្យនេះ ក៏បានបង្ហាញដែរថា ៖ «ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្រ្តីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាសដូចមានចែងក្នុងមាត្រា៥ ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល»៕
ព័ត៌មានគួរចាប់អារម្មណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()
អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()
អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()
ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()
អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()
វីដែអូ