ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អំពាវនាវឲ្យអ្នកដែលសង្ស័យកើត ធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកើតកូវីដ សូមទាក់ទងតាមទូរស័ព្ទមកក្រុមការងារ ដើម្បីផ្តល់ព័ត៌មានងាយស្រួលគ្រប់គ្រង
Wed,10 March 2021 (Time 12:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលមានការសង្ស័យកើត ធ្លាប់មានការទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកកើតកូវីដ១៩ សូមទំនាក់ទំនងមកលេខទូរស័ព្ទរបស់ក្រុមការងារស្រាវជ្រាវ ដែលបានបង្ហាញជាសាធារណៈក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាន់តែមានប្រសិទ្ធភាពចៀសវាងការលាក់បាំងព័ត៌មានធ្វើឲ្យលំ បាកលើការស្រាវជ្រាវគ្រប់គ្រង និងប៉ះពាល់ដល់សន្តិសុខជាតិ នៅក្នុងសង្គម។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «ការលាក់បាំងព័ត៌មាន និងមិនបានផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ក្រុមការងារស្រាវជ្រាវនោះ វាធ្វើឲ្យប៉ះពាល់ក្នុងការស្វែងរកអ្នកកើតជំងឺ ឬអ្នកសង្ស័យនាំឲ្យមានបញ្ហាកាន់ តែលំបាកដល់សន្តិសុខជាតិ ដូច្នេះត្រូវចូលរួមសហការជាមួយក្រុមស្រាវជ្រាវ គឺការពារប្រសើរជាងព្យាបាលបាល នោះយើងនឹងមានភាពប្រសើរឡើងចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារបស់យើង»។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យមួយទៀត ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ សម្រាប់អនុក្រឹត្យនេះ អ្នកគេចវេសមិនធ្វើចាត្តាឡីស័ក នឹងត្រូវផាកពិន័យ១លាន ទៅ៥លាន ចំណែកអ្នកសម្របសម្រួល ឬមេខ្យល់នឹងត្រូវផាកពិន័យពី១០លានទៅ៥០លានរៀលផងដែរ។ ចំណែកគ្រឹះស្ថានសុខាភិបាលឯកជន ដែលលាក់បាំង និងមិនបានជូនដំណឹងបន្ទាន់ពីអ្នកជំងឺដែលគេចវេសមិនធ្វើចត្តាឡីស័កនឹងពិន័យដូចមេខ្យល់ដែរ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ធ្លាប់បានបង្ហាញលេខទូរស័ព្ទចំនួន៣៦ខ្សែ សម្រាប់សម្ភាសន៍ និងប្រមូលព័ត៌មានពីជនសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

ខាងក្រោមនេះជាលេខទូរស័ព្ទដែលបង្ហាញដោយ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩៖

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ