ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងអំណរគុណសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកច្រើន
Tue,09 February 2021 (Time 07:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងាជាមួយសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ដែលដឹកនាំដោយលោក Ith Vichit ប្រធានគណៈប្រតិភូសមាគម និងលោក Sea Samnang ប្រធានសមាគម រួមជាមួយនឹងប្រតិភូអមដំណើររួមមាន៖ លោកបណ្ឌិត Warner នាយកគម្រោងវេជ្ជសាស្ត្ររបស់សមាគម លោក Elder Stone នាយកទទួលបន្ទុកការងារមនុស្សធម៌ លោក Long Saret នាយកគម្រោងវេជ្ជសាស្ត្រ និងលោក Reath Chansophea នាយកគម្រោងមនុស្សធម៌ផងដែរ។

ជំនួបពិភាក្សានេះមានគោលបំណងស្វែងរកការគាំទ្រពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការចុះជួយអ្នកស្រុកកោះធំ ដែលមានតម្រូវការចាំបាច់លើផ្នែកសេវាថែទាំ សុខភាពបឋម ការសង្គ្រោះបន្ទាន់ ទឹកស្អាត អនាម័យ និងការអប់រំ ជាពិសេសដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់អ្នកស្រុកកោះធំ នៅតាមមណ្ឌលសុខភាពនានា របស់ស្រុកនេ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

គណៈប្រតិភូ ក៏បានជម្រាបជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីសមិទ្ធផលសំខាន់ៗសម្រេចបានរបស់សមាគម ក្នុងការជួយលើកកម្ពស់សុខភាពរបស់ ប្រជាពលរដ្ឋកម្ពុជា ដែលក្នុងនោះសមាគមបានធ្វើប្រតិបត្តិការ របស់ខ្លួនប្រកបដោយជោគជ័យនៅតាមបណ្តាស្រុកមួយចំនួននៅកម្ពុជា ក្នុងនោះរួមមាន៖ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកទន្លេបាទី ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកបាធាយ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកកោះសូទិនជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធផលសំខាន់ៗ សម្រេចបានរបស់អ្នកស្រុកកោះធំ ទាក់ទងនឹងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបានគូសបញ្ជាក់ថា៖ គិតរហូតមកទល់ពេលនេះ ឃុំស្ទើរតែទាំងអស់នៃស្រុកកោះធំ មានការអភិវឌ្ឍច្រើនក្នុងនោះរួមមាន៖ ផ្លូវបេតុងខ្វាត់ខ្វែង ស្ពាន និងភ្លើងបំភ្លឺផ្លូវជាដើម។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការកសាងប្រទេសជាតិពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបង្រួបបង្រួមជាតិ ឯកភាពជាតិ សន្តិភាព ស្ថិរភាពនយោបាយ និងរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលជាមូលដ្ឋានដ៏រឹងមាំ មិនអាចខ្វះបានសម្រាប់ទ្រទ្រង់លើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកច្រើន ជាពិសេសចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយ ភាពក្រីក្រ របស់រាជរដ្ឋាភិបាលផងដែរ។

សូមជម្រាថាដែរថា គណៈប្រតិភូសមាគម និកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធ នឹងអញ្ជើញបំពេញទស្សនកិច្ចស្រុកកោះធំនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាពលរដ្ឋស្រុកកោះធំ និងជិះកង់សាកសួរសុខទុក្ខអ្នកស្រុកកោះធំ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានជិតស្និទ្ធជាពិសេសស្វែងយល់អំពីការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុក កោះធំនៅតាមមូលដ្ឋានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ