ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ ម៉ែន សំអន ៖ ស្ត្រីក៏ជាផ្នែកដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយ និងការពារសមិទ្ធផលសន្តិភាព ដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ
Fri,05 February 2021 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២១ នារសៀលថ្ងៃទី ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន ប្រគល់ភារកិច្ចជូនដល់ លោកជំទាវដែលជាអ្នកទទួលបន្ទុកតាមផ្នែកនីមួយៗធ្វើការផ្សព្វផ្សាយអំពី «សមិទ្ធផលសន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ ដែលបាននាំមក នូវសមិទ្ធផលជាច្រើន និងជាពិសេស ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា គឺដំណក់ប្រេងជាងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០» របស់រាជារដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា រួមជាមួយ នឹងការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេស ការគិតគូរអំពីការឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ ការឧបត្ថម្ភដល់គ្រួសារ ក្រ១ ក្រ២ ក្នុងអំឡុងពេលកូវដី១៩ ជាមួយនឹងគោលនយោបាយជាច្រើនទៀតដែលពាក់ព័ន្ធនឹងស្ត្រី និងវិធានការដ៏មុតស្រួចមួយចំនួនក្នុងការទប់ស្កាត់ និងបង្ការនូវរការឆ្លងរីករាលដាលជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលរក្នុងសហគមន៍ (គឺជាវិធានការដ៏ល្អបំផុតដែលពិភពលោកបានទទួលស្គាល់កម្ពុជាផងដែរ)។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា បើទោះបីជាក្នុងដំណាក់កាលកូវីដ ១៩ យ៉ាងណាក៏ដោយ សមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក៏នៅតែបន្តសកម្មភាពរបស់ខ្លួនជាប់ជាប្រចាំ ដោយគោរពតាមលក្ខន្តិកៈរបស់មាគមន៍ដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ