ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ត្រីពន្ធដារខេត្តមណ្ឌលគិរីចាប់ផ្តើមចុះផាកពិន័យយានយន្តមិនបង់ពន្ធផ្លូវឆ្នាំ២០២០
Wed,03 February 2021 (Time 08:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

ខេត្តមណ្ឌលគិរី ៖ សាខាពន្ធដារខេត្តមណ្ឌលគិរីសហការជាមួយកម្លាំងនគរបាល និងអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យផាកពិន័យ លើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធតាមកាលកំណត់ ដែលប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី០១ កុម្ភៈ ២០២១ រហូតដល់ថ្ងៃ៣១ មីនា ២០២១។

លោក វ៉ាន វិចិត្រ អនុប្រធានការិយាល័យសវនកម្មពន្ធនៃសាខាពន្ធដារខេត្តមណ្ឌលគិរី បានឲ្យដឹងនៅថ្ងៃទី០២ កុម្ភៈនេះថា រយៈពេល២ថ្ងៃ ក្នុងសកម្មភាពចុះផាកពិន័យនេះ មន្រ្តីជំនាញ កត់សម្គាល់ឃើញថា យានយន្តរបស់ប្រជាពលរដ្ឋភាគច្រើនគឺសុទ្ធតែ បានបង់ពន្ធផ្លូវត្រឹមត្រូវ មានភាគតិចប៉ុណ្ណោះ ដែលពលរដ្ឋមិនបានបង់ពន្ធ និងត្រូវផាកពិន័យ។

លោកបន្តថា ចំពោះយានយន្តមធ្យោបាយដឹកជញ្ជូនដែលពុំបានបង់ពន្ធក្នុងឆ្នាំ២០២០ ឬបណ្ដាឆ្នាំកន្លងមក និងត្រូវផាកពិន័យ ដោយពុំមានការអនុគ្រោះនោះទេ ហើយការផាកពិន័យនេះធ្វើឡើងត្រឹមត្រូវតាមច្បាប់ ដោយមានការចេញចុងសន្លឹកពន្ធ ឲ្យប្រជាពលរដ្ឋនៅកន្លែងពិន័យតែម្ដង។

ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី លោក អ៊ឹង តិចណិញ បានឲ្យដឹងដែរថា មន្ត្រីជំនាញ បានចាប់ផ្ដើមផាកពិន័យទៅលើម្ចាស់យានជំនិះ ដែលមិនបានបង់ពន្ធយានជំនិះរបស់ខ្លួន ឬហៅមិនបានបង់ពន្ធផ្លូវ ដោយការផាកពិន័យនេះ គឺម្ចាស់យានជំនិះទាំងនោះ ត្រូវបង់ថ្លៃពន្ធគុណពីរ នៃតម្លៃពន្ធធម្មតា។ ប្រធានសាខាពន្ធដារខេត្ត មណ្ឌលគិរី បញ្ជាក់ថា ប្រតិបត្តិការនេះនឹងធ្វើឡើងរយៈពេល២ខែ ហើយពេលនេះក្រុមមន្ត្រីជំនាញកំពុងអនុវត្តការផាកពិន័យ នៅក្នុងក្រុងសែននោរម្យ ដោយនឹងបន្តទៅបណ្ដាស្រុកផ្សេងទៀតនៅពេលខាងមុខ រហូតគ្រប់រយៈពេល២ខែ។

លោក អ៊ឹង តិចណិញ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០កន្លងទៅ សាខាពន្ធដារខេត្តមណ្ឌលគិរី ប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានចំនួនជិត២ពាន់លានរៀល ស្មើនឹង១៥១.១០%នៃផែនការ ហើយតួលេខនេះបើធៀបនឹងឆ្នាំ២០១៩ មានការថយចុះ១០.៧៨%។

លោក អ៊ឹង តិចណិញ បញ្ជាក់ថា ចំពោះប្រតិបត្តិការចុះត្រួតពិនិត្យ និងផាកពិន័យលើពន្ធយានជំនិះនៅទូទាំងខេត្តមណ្ឌលគិរី គឺមន្ត្រីជំនាញអនុវត្តទៅលើគ្រប់ប្រភេទយានជំនិះ មិនថារថយន្តស្លាកលេខធម្មតា ស្លាកលេខ ខម ឬ នប គឺត្រូវអនុវត្តផាកពិន័យទាំងអស់ ប្រសិនបើម្ចាស់យានជំនិះទាំងនោះ មិនបានបង់ពន្ធទាន់ពេលវេលា ពោលគឺមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ដែលមិនបានបង់ពន្ធ ក្រោយថ្ងៃទី៣១ វិច្ឆិកា ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ