ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បុរសចំណាស់ម្នាក់បើករថយន្តម៉ាស្តា រេចង្កូត បុករថយន្តបែនដឹកដីពាក់ស្លាកលេខ(ខម)ចំពីមុខពេញទំហឹង បណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់
Thu,25 February 2021 (Time 07:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២១ ចំណុចលេីកំណាត់ផ្លូវជាតិលេខ៤ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ(២៣-២៤)។

តាមប្រភពមន្ត្រីនគរបាលបានអោយដឹងថា៖ រថយន្ដ០១គ្រឿង ម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ព្រះសុីហនុ ២C ៤៥៣៦ អ្នកបើកបរឈ្មោះ ប៉ុន សារឿន ភេទប្រុស អាយុ៦៥ ឆ្នាំ (របួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមះ) មានទីលំនៅ ភូមិ១សង្កាត់១ខណ្ឌ័ព្រះសីហនុ ខេត្តព្រះសីហនុ រួមដំណើមានឈ្មោះស៊ូ មុីនាង ភេទស្រី អាយុ១៨ឆ្នាំមាន ទីលំនៅខេត្តព្រះសុីហនុជាមួយគ្នា(របួសបាក់ជើង) បានបើករថយន្ដ
មកពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញ កំពង់ស្ពឺ) លុះដល់ចំណុចកេីតហេតុខាងលេី រថយន្ដម៉ាស្ដាបានជ្រុលចង្កូតចូលគន្លងផ្លូវ យានម្ខាងទៀត បានបុកចំពីមុខរថយន្ដ ១គ្រឿងម៉ាកដេវ៉ូ សណ្ដោងរឺម៉កបែន ពណ៌ត្រេអុី ពាក់ស្លាកលេខ ខម0២-៤-២៤០៩ បេីកបរដោយឈ្មោះជីម វេងភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅឃំុរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(ស្គាល់ឈ្មោះតាមអ្នកបើបរដូចគ្នា)
(រត់គេចខ្លួន មុនសមត្ថកិច្ចទៅដល់ )។ បានបើករថយន្ដមកពីលិចទៅកើត ក្នុងទិសដៅបញ្ជ្រាសគ្នា
ការសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ដម៉ាកមាស្ដាបើកបដាយខ្វះការប្រុងប្រយត្ន័ មិនប្រកាន់ស្ដាំ។
ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វេីការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ។
ចំពោះសពរង់ការចាំក្រុមគ្រួសារមកទទួលនៅមន្ទីរពេទ្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ