ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងមហាផ្ទៃសម្រេចផ្អាករៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ក្រោយផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍
Tue,23 February 2021 (Time 07:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសតាមរយៈសារសំឡេងមួយ ដោយសម្រេចផ្អាកការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ពិធីបិទសន្និបាតសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃនេះ គ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែពេលនេះត្រូវបានផ្អាកវិញ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អគ្គភាពក្រោមឱវាទរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ការពារកុំឲ្យមានការរីករាលជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ