ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូលឿនបុកពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ចូនទៅមន្ទីពេទ្យ
Tue,23 February 2021 (Time 07:22 AM)
ដោយ ៖ ឆាយ តារា (ចំនួនអ្នកអាន: 37នាក់)

​ភ្ភ្នំពេញ: បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យឯកជនសួគ៌ា​ បន្ទាប់ពីជិះម៉ូតូស្កុបពីយ៉ាងលឿនទៅបុករថយន្ត Toyota Prius ឆ្លងកាត់ទទឹងផ្លូវ​ពេញទំហឹង​ កាលពីវេលាម៉ោង៩​ និង២០នាទីយប់​ ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

សពជនរងគ្រោះមានឈ្មោះ​ ចាន់ ប៊ុនណា ភេទប្រុស​ អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិក ធនាគរ ABA ស្នាក់នៅ បុរីពិភពថ្មី​ កំបូល​ ។

​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ Toyota Prius ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-7044 បានបេីកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២​ បម្រុងទៅទិសខាងជេីង​ ខណៈបានពាក់កណ្ដាលផ្លូវក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 1HI -2612 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ ហេីយបានជ្រុលបុករថយន្ត​ Toyota Prius ខាងលេីចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូបាក់ក​ រួញចូលគ្នា​ ឯរថយន្តរងការខូចខាត​ ។ ចំណែកឯជនរងគ្រោះម្ចាស់ម៉ូតូបានដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងរ​ហេីយត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនសួគ៌ា​ ដឹកយកសង្គ្រោះភ្លាមៗ​ផងដែរ​ តែអកុសលជនរងគ្រោះរបួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យឯកជនសួគ៌ាតែម្ដង​ ។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់​ ។ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ​ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ដោយ កុសល

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ