ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពលរដ្ឋ៦០គ្រួសារ ទទួលបានអំណោយនិងផ្ទះ៣ខ្នងពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
Tue,23 February 2021 (Time 10:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

កំពង់ធំ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០ គ្រួសារ ទទួលបានអំណោយនិងផ្ទះ៣ខ្នងពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

ដែលរស់នៅទីតាំងបីផ្សេងគ្នា រួមមាន ក្រុងស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកតាំងគោក​ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​បាននាំយកនូវក្តីនឹក រលឹករបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវ និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍នោះទេ។

លើសពីនេះទៀតលោក សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅតាមបែបគន្លងថ្មី ត្រូវពាក់ម៉ាសការពារនៅពេលចាំបាច់ ឧស្សាហ៍លាងសម្អាតដៃឲ្យបានញឹកញាប់ មិនត្រូវមានការជួបជុំគ្នានោះទេ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពីមួយម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់ៗគ្នា ត្រូវរក្សានូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីទទួលបាននូវសុខភាពល្អ ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់បាននូវការឆ្លងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលទូទាំងសកលលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ