ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គយស្នាក់ការច្រកព្រំដែនបន្ទាយចក្រី ជំរិតទារលុយពីឡានដឹកស្រូវ!
Tue,23 February 2021 (Time 10:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ខេត្តព្រៃវែង ៖ ក្រុមអ្នករកស៊ីទិញស្រូវយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ផ្ទុះការរិះគន់ និងគ្រោងនាំគ្នាផ្ទុះការតវ៉ា ចំពោះ ការជំរិតទារលុយពីសំណាក់មេគយ ច្រកព្រំដែនបន្ទាយចក្រីថ្មី ក្នុងមួយឡាន១០,០០០រៀល ទាំងមិនសមហេតុផល។
ប្រភពពីឈ្មួញទិញលក់ស្រូវបានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២១ ខែកុម្ភៈនេះថា ថ្មីៗនេះ ខាងមន្ត្រីស្នាក់ការរដ្ឋាករគយ បន្ទាយចក្រី បានតម្រូវឲ្យឡានដឹកស្រូវទាំងអស់ត្រូវបង់លុយ ក្នុងមួយឡាន១មុឺនរៀល ជាដាច់ខាត បើមិនព្រមឲ្យទេ គឺត្រូវឃាត់ឡានមិនអនុញ្ញាតឲ្យឆ្លងទៅលក់ទេ ។
ប្រភពដដែលបានរៀបរាប់បន្តថា ចាប់តាំងផ្ទុះខូវីដ១៩ មក ខាងវៀតណាម មិនអនុញ្ញាតឲ្យឈ្មួញទិញលក់ស្រូវជនជាតិវៀតណាម ឆ្លងមកទិញស្រូវនៅដីកម្ពុជានោះទេ ដោយតម្រូវឲ្យឡានដឹកស្រូវទាំងអស់ បើកឡើងឆ្លងស្ពាន ទៅទម្លាក់លក់ស្រូវនៅខាងដីវៀតណាម ដែលធ្វើឲ្យការដឹកស្រូវទៅលក់មានការយឺតយ៉ាវជាខ្លាំង ថែមទាំងត្រូវចំណាយលុយកាន់តែច្រើន ដើម្បីបង់ឲ្យមន្ត្រីព្រំដែន ដែលពីមុនមកបង់ត្រឹមតែ ២,៥០០០៛ ជាតម្លៃទទួលយកបាន គឺចាប់ពីចំណតបេន រហូតឡើងឆ្លងស្ពានទៅវៀតណាម ពោលគឺ ខាងមន្ត្រីសណ្តាប់ធ្នាប់ បានរៀបចំសម្រួលចរាចរ តាមលំដាប់លំដោយ ធ្វើឲ្យការលក់ងាយស្រួល និងលឿនជាងមុន។ ប៉ុន្តែស្រាប់តែ ខាងមន្ត្រីគយច្រកព្រំដែន បានចេញមុខមកទារលុយពីពួកគាត់បន្ថែម ១ម៉ឺនរៀល ទាំងដែលខាងគយមិនបានធ្វើអ្វីសោះ ពោលគឺប្រើអំណាច អង្គុយចាំយកលុយស្រស់ៗតែម្តង។
គួររំលឹកថា កន្លងមកការដឹកផលិតផលកសិកម្មទៅលក់ក្រៅប្រទេស គឺមិនតម្រូវឲ្យបង់លុយនោះទេ តែក្រុមអ្នករកស៊ីទិញលក់ស្រូវបានជូន២,៥០០០៛ក្នុងមួយឡាន ដល់អាជ្ញាធរច្រកសំរាប់ថ្លៃបាយទឹកក្នុងការសម្រួលចរាចរណ៍ជូនពួកគាត់ តែឥឡូវបែរជាខាងរដ្ឋាករគយ ចេញមកកំណត់ចំនួនលុយតាមតែចិត្ត ក្នុងពេលដែរប្រទេសកុំពុងមានវិបត្តិកូវីដ-១៩។
សូមជម្រាបថា ខាងស្នាក់ការគយមិនដែលយកលុយពីឡានស្រូវទេពីមុនមក តែនៅពេលលោក ហង្ស វណ្ណ ដែលទើបតែផ្លាស់មកថ្មីជំនួសលោក សុង ម៉ាល័យ ប្រធានការិយាល័យស្នាក់ការរដ្ឋាករគយច្រកព្រំដែនបន្ទាយចក្រី មកតម្រូវអ្នករកស៊ីទិញលក់ស្រូវ បង់លុយឲ្យលោកក្នុង ១ឡាន ១ម៉ឺននរៀល ទើបអនុញ្ញាតអោយឆ្លងកាត់។ មហាជនលាន់មាត់ថា មើលទៅទំនង លោក ហង្ស វណ្ណ មេគយថ្មីប្រហែលមិនទាន់រួចដើមហើយមើលទៅ។
យ៉ាងណាមិញ ចំពោះករណីនេះ ប្រជាពលរដ្ឋមិនសប្បាយចិត្តទេ ហើយសូមឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ឲ្យពួកគាត់ផង បើពុំដូច្នោះទេ ពលរដ្ឋគ្រោងនឹងនាំគ្នាផ្ទុះការតវ៉ាបឹតផ្លូវជាមិនខាន។
ពាក់ព័ន្វរឿងរ៉ាវខាងលើ សារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺរឺបកស្រាយពីលោក ហង្ស វណ្ណ មេគយថ្មីនេះបានទេ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះព្រោះគ្មានលេខទូរស័ព្ទ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ