ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ច តាមរកមុខសញ្ញាស្ត្រី ប្រើល្បិចបោក នៅក្រុងសិរីសោភ័ណ៖ មានពេជ្របញ្ចាំ តម្លៃ ២០០ ដុល្លារអាមេរិក
Mon,22 February 2021 (Time 09:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាល បាននឹងកំពុងដុតដៃដុតជើង បន្តស្រាវជ្រាវ រកចាប់ខ្លួនស្ត្រីអតីតទណ្ឌិតម្នាក់ ដែលមកជួលបន្ទប់ស្នាក់នៅ ហើយបានប្រើល្បិចបោកប្រាស់ ងាយៗថា ខ្លួនមានពេជ្រលក់ តម្លៃធូរថ្លៃណាស់ ។ ប៉ុន្តែបើមិនទាន់ទិញ ខ្លួនទុកបញ្ចាំ ១គ្រាប់ ឱ្យម្ចាស់ផ្ទះជួល ដោយគ្រាន់តែខ្ចីលុយ ម្ចាស់ផ្ទះជួល ២០០ ដុល្លារអាមេរិក ។ តែបើបាន ១០០ ដុល្លារ ឬ ៤០០.០០០ រៀល ក៏យកដែរ រួចក៏ជិះម៉ូតូឌុបគេចខ្លួនទៅ ។
មន្ត្រីនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថ្ងៃទី២១ ខែ កុម្ភៈថា៖ កន្លងមក មានមនុស្ស​ប្រុស​ម្នាក់ បានឌុបស្រី​ម្នាក់​ពាក់ អាវ​ខោ​ ពណ៌​ក្រហម​ បាន​មក​សួរ​នាំ​ ជួល​បន្ទប់​របស់​ឈ្មោះ​ ផ្លុង​ រ៉ានី​ ភេទ​ស្រី​ អាយុ​ ៥១ឆ្នាំ​ ជា​គ្រូ​បង្រៀន ជាម្ចាស់​បន្ទប់​​ជួល​ ​នៅ​ភូមិ​កំពង់​ស្វាយ​ សង្កាត់​កំពង់​ស្វាយ​ ក្រុងសិរីសោភ័ណ។

ស្ត្រីនោះ ប្រើល្បិចបោកប្រាស់ ថានឹងមកជួលបន្ទប់ស្នាក់នៅ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ។ ប៉ុន្តែពេលនេះ ស្ត្រីនោះថាខ្លួនមានពេជ្រ១គ្រាប់ ត្រូវលក់ តែសុំខ្ចីលុយម្ចាស់ផ្ទះសិន ដោយខ្លួនទុកគ្រាប់ពេជ្រនោះអោយ ដោយយកតែ ២០០ ដុល្លារ។ តែម្ចាស់ផ្ទះជួលបន្ទប់ស្នាក់នៅ មានតែ ៤០ មឺុនរៀលឬ ១០០ ដុល្លារ ក៏យកសិនដែរ ហើយជិះម៉ូតូឌុបទៅបាត់។

អ្នកស្រី ផ្លុង​ រ៉ានី​ ជាម្ចាស់ផ្ទះជួល បានរំលឹកថា: រឿងហេតុការណ៍បោកប្រាស់នោះ បានកើតឡើង នៅវេលាម៉ោងជាង ១២ និង៣០ នាទី​ នៅ​ថ្ងៃទី​១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅផ្ទះជួលនៅ​ភូមិ​កំពង់​ស្វាយ​ សង្កាត់​កំពង់​ស្វាយ​ ប៉ុន្តែ បានលាក់ទុកមិនទម្លាយ ព្រោះត្រូវរង់ចាំស្ត្រីនោះ ថាជួលផ្ទះ ហើយដាក់គ្រាប់ពេជ្រ ១គ្រាប់ បញ្ចាំនោះ មកជួលនៅថ្ងៃទី១៩ ខែកុម្ភៈ ។

លុះមិនឃើញ មកតាមកំណត់ អ្នកស្រី ក៏ទៅពិនិត្យមើលគ្រាប់ពេជ្រ ទើបដឹងថា វាដូចជាអំបែងកែវ ហើយដឹងថា ស្ត្រីបញ្ចាំគ្រាប់ពេជ្រនោះ បោកប្រាស់ទេ រួចអ្នកស្រី ក៏មកប្តឹងសមត្ថកិច្ច កាលពីថ្ងៃទី២០ ខែកុម្ភៈ ។

សមត្ថកិច្ច បានបន្តថា៖ ស្ត្រីឆបោកនោះ ធ្លាប់មានលំនៅ នៅម្តុំថ្នល់រថភ្លើង ជាប់របងវត្តសមាធិផល ហៅវត្តលោកយួន ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ស្ត្រីនោះ និងប្តី បានធ្លាប់ជាប់គុក ក្នុងបទល្មើសចែកចាយគ្រឿងញៀន ។ ប៉ុន្តែស្ត្រី ជាប្រពន្ធ បានអនុវត្តទោសរួចមុន ហើយត្រូវដោះលែង ។
ក្រោយពេលដោះលែង ស្ត្រីនោះ ក៏បានមកប្រព្រឹត្តការឆបោកដូចខាងលើ ។

សមត្ថកិច្ច បានបន្តទៀតថា៖ មុខសញ្ញាស្ត្រីនោះ ត្រូវបានកំណត់ ហើយសមត្ថកិច្ច បានសហការនឹងសមត្ថកិច្ចគ្រប់ស្រុក ក្រុង ខេត្ត ដើម្បីនឹងតាមចាប់ខ្លួនស្ត្រីឆបោកនោះ ៕ដោយ តារា

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ