ក្រសួងអប់រំសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល២សប្តាហ៍
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹង ដែលទទួលបាននៅមុននេះបន្តិច៕