ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ចាប់ខ្លួន​មេខ្យល់ ៧០​នាក់នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​ពលករ​គេច​ធ្វើ​ច​ត្តា​ឡី​ស័ក ១៥១​នាក់
Mon,22 February 2021 (Time 05:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​អោយដឹង​ថា កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មេខ្យល់​ដែល​នាំ​ពលករ​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់ គឺ​ព្រំដែន​ថៃ​-​វៀតណាម ចំនួន ៧០​នាក់ និង​បាន​រកឃើញ​ពលករ​គេច​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៥១​នាក់ គិត​ចាប់ពី​ថ្ងៃទី​១៣-២០ ខែកុម្ភៈកន្លងទៅ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា មេខ្យល់​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានដូចជា នៅខេត្តបន្ទាយមានជ័យ បាត់ដំបង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន កំពត ស្វាយរៀង និង​ខេត្តកោះកុង​។ ចំណែក​ការស្វែងរក និង​ទប់ស្កាត់​ពលករ​គេចវេស​ពី​ច​ត្តា​ឡី​ស័ក គឺ​គិត​ចាប់ពី​ថ្ងៃទី​១៣-២០ ខែកុម្ភៈ មាន​ចំនួន ១៥១​នាក់ ក្នុងនោះ​ស្រី ៦៧​នាក់ និង​បាន​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ពលករ​ដែល​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​មានដូចជាៈ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកោះកុង និង​ខេត្តសៀមរាប …​។​

​សូមជម្រាបថា កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​វៀតណាម បាន​ខិតខំ​ធ្វើការ​ទប់ស្កាត់​ពល​ករ​ឆ្លងដែន​ន​ខុសច្បាប់ និង​ស្រាវជ្រាវ​រក​មេខ្យល់​ដើម្បី​នាំយកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ