ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា ត្រៀមពេទ្យទាហាន និងពេទ្យជោរ៉ៃជាកន្លែងព្យាបាល​អ្នកជំងឺកូវីដ
Mon,22 February 2021 (Time 02:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន តាមរយៈ​សារជាសំឡេង​កាលពីយប់មិញ បាន​បញ្ជាទៅសម្តេច ទៀ បាញ់ ឱ្យត្រៀម​រៀបចំគ្រែរបស់ពេទ្យ​យោធា ដែលគេស្គាល់ថា មន្ទីរពេទ្យព្រះកេតុមាលា នៅជិតវត្តភ្នំ ដើម្បី​ដាក់អ្នកជំងឺកូវីដ១៩ ខណៈកម្ពុជា​កំពុងផ្ទុះ​ក្នុងសហគមន៍២០កុម្ភៈ ដោយបារម្ភថា ពេទ្យស៊ីវិលជួបការលំបាក។

ជាមួយគ្នានោះ សម្តេចតេជោក៏បាន​ណែនាំ​ឱ្យពិនិត្យ​មើលមន្ទីរពេទ្យ​ឯកជន​ផ្សេងទៀត ដូចជាមន្ទីរពេទ្យជោរ៉ៃជាដើម ដើម្បីយកជាកន្លែងដាក់អ្នកជំងឺកូវីដ១៩។

ការសម្រេចបន្ថែម​មន្ទីរពេទ្យ​ទាហាន និងមន្ទីរពេទ្យឯកជនជាកន្លែងសម្រាកព្យាបាល​អ្នកជំងឺកូវីដ១៩ ដោយសារតែ​ចំនួន​អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ កើនឡើង​ចន្លោះពី៥០ ទៅ៦០នាក់ហើយ។ នេះបើតាម​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

សម្តេច​បញ្ជាក់​ដូច្នេះថា ៖ «យើងត្រូវពិនិត្យមើល​ឱ្យអស់លទ្ធភាព ព្រោះសភាពការណ៍​វាមិនធម្មតាពេកទេ យើងត្រូវប្រុងប្រៀបដើរមុនមួយជំហាន គ្រប់គ្រងសភាពការណ៍ហ្នឹង»។

សូមជម្រាប​ថា គិតត្រឹមព្រឹកថ្ងៃទី២២កុម្ភៈនេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ៥៦៨នាក់ ក្នុងនោះ​ជាសះស្បើយ ៤៧៥នាក់។ បើគិត​តែសហគមន៍២០កុម្ភៈ គឺមាន​អ្នកឆ្លងមានចំនួន ៧៦នាក់ត្រឹមរយៈពេល ៣ថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ