ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយសម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក
Sun,21 February 2021 (Time 08:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់ជំនួយសម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ខេត្តទាំងនោះមាន៖

* ខេត្តបាត់ដំបង ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់៥០០កេស
* ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន៣០០០ និងមី៥០០កេស
* ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២៥០០កេស និងមី៥០០កេស។
* ខេត្តប៉ៃលិន ទទួលបានទឹកសុទ្ធ១០០០កេស
* ខេត្តកោះកុង ទទួលបានឃីតចំនួន១០០

សម្ភារៈ និងស្បៀងទាំងនេះ សម្រាប់ឱ្យខេត្តទាំងនោះប្រើប្រាស់ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាម លោកស្រី យក់ សម្បត្តិ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

រហូតដល់ពេលនេះ មានពលករខ្មែរមមិន៣.៥ម៉ឺននាក់នោះឡើយ បានត្រឡប់មកប្រទេសកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ