ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
តម្លើងអំពូលភ្លើងសឡា ធ្វើរបងសាលាសង្កាត់បារាយណ៍ និងចែកអំណោយជូនពលរដ្ឋនៅស្រុកកំពង់ត្របែក
Sat,20 February 2021 (Time 06:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ព្រៃវែង ៖ ថ្ងៃនេះក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង ចុះធ្វើសកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ដូចខាងក្រោម ៖

១. ក្រុងព្រៃវែង
• លោក គង់ កៃដូ និងលោក សែម គន្ធា សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់បារាយណ៍ បានដឹកនាំក្រុមការងារ ចុះរៀបចំធ្វើរបងសាលាសង្កាត់បារាយណ៍ តម្លើងអំពូលភ្លើងសឡា ចំនួន ២០អំពូល តម្លើងស្លាកគណបក្សប្រជាជនកម្ពុជា និងបិទចំណាំងប្លាតនៅតាមដើមឈើ ក្នុងសង្កាត់បារាយណ៍ ដែលជាអំណោយខ្ញុំ និងក្រុមគ្រួសារ ។

២. ស្រុកកំពង់ត្របែក
• លោកឧកញ៉ា នី សម្បត្តិ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកកំពង់ត្របែក និងក្រុមការងារ បាននាំយកអំណោយខ្ញុំ និងក្រុមគ្រួសារ ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព ចំនួន ១០គ្រួសារ មកពីឃុំកំពង់ត្របែក និងឃុំអន្សោង ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា នី សម្បត្តិ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ របស់ ស.ស.យ.ក. ស្រុកកំពង់ត្របែក ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកឧកញ៉ា នី សម្បត្តិ និងក្រុមការងារចុះជួយ ក៏បានរៀបចំអាហារសាមគ្គីជូនសមាជិក សមាជិកា ស.ស.យ.ក. ស្រុក ឃុំ ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ