ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងវប្បធម៌ ណែនាំដល់បណ្ដារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនានា ត្រូវបន្តរឹតបន្ដឹងវិធានការ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩
Sat,20 February 2021 (Time 04:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការរឹតបន្តឹងការអនុវត្តវិធានការ គោលការណ៍ស្តង់ដា ប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ តាមបណ្តារោងភាពយន្តរោងសម្តែងសិល្បៈ និងសារមន្ទីរនានា ក្នុងប្រទេសកម្ពុជា។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ក្រសួងវប្បធម៌ សូមណែនាំដល់បណ្ដារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទាំងអស់ ក្នុងកម្ពុជា ត្រូវបន្ត និងបន្ថែមការរឹតបន្ដឹង ព្រមទាំងអនុវត្តឲ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) សម្រាប់រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយត្រូវធានាថា៖

១៖ គ្រប់ទស្សនិកជន និងបុគ្គលិកទាំងអស់ ត្រូវពាក់ម៉ាស់ឲ្យបានជាប្រចាំ និងគ្រប់ទីកន្លែង
២៖ ត្រូវលាងសំអាតដៃនឹងសាប៊ូ អាល់កុល ឲ្យបានជាប្រចាំ និងញឹកញាប់
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចាប់ពី ១.៥០ម៉ែត្រឡើងទៅ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង
៤៖ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច ឬមន្រ្តីសុខាភិបាល ក្នុងករណីមានការសង្ស័យថា មានបុគ្គលិក ឬទស្សនិកជនណាមួយមានទំនាក់ទំនង នឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជិតស្និតជាមួយក្រសួងសុខាភិបាល នឹងបន្តចុះត្រួតពិនិត្យ តាមដានការអនុវត្តគោលការណ៍ស្តង់ដាប្រតិបត្តិ និងសេចក្តីណែនាំ នានា របស់ក្រសួងសុខាភិបាល ហើយនិងរក្សាសិទ្ធិ ក្នុងការបញ្ឈប់ជាបន្ទាន់ ចំពោះបណ្តាអង្គភាព ឬទីតាំងណាដែលមិនបានគោរព និងអនុវត្តតាមគោលការណ៍ខាងលើ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ