ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តរតនគិរី ដឹកនាំមន្ទីរជំនាញចុះពិនិត្យកន្លែងធ្វើចត្តាឡីស័ក ជនជាតិវៀតណាម ៦៧នាក់ នៅសណ្ឋាគារអូរយ៉ាដាវ
Sat,20 February 2021 (Time 04:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយលោវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត, មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមទាំងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យកន្លែងធ្វើចត្តាឡីស័ក កម្មករបច្ចេកទេសជនជាតិវៀតណាមចំនួន ៦៧នាក់ នៅសណ្ឋាគារអូរយ៉ាដាវជាប់ព្រំដែនវៀតណាម។

លោកវេជ្ជបណ្ឌិត អេង គុណវុឍ ប្រធានការិយាល័យគ្រប់គ្រង និងបង្ការជំងឺឆ្លងប្រាប់ភ្នាក់ងារ Fresh News ថាកន្លែងធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើនេះមានចំនួន ១០៤បន្ទប់រួចជាស្រេចហើយ មានពួកគាត់កំពុងធ្វើចត្តាឡីស័កចំនួន៦៧នាក់។

លោកវេជ្ជបណ្ឌិត អេង គុណវុឍ បានបន្តថា កម្មករបច្ចេកទេសជនជាតិវៀតណាម ចូលមកតាមច្រកទ្ធារអន្តរជាតិអូរជាតិអូរយ៉ាដាវនេះគឺពួកគាត់មានវិសាលការងារ, មានលិខិតតេស្តសុខភាពរយៈពេល៧២ម៉ោងមុន ចូលដល់ទឹកដីខ្មែរ ហើយពួកគាត់ត្រូវបានក្រុមគ្រូពេទ្យជួរមុខ (RRT) យកសំណាកផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ នៅភ្នំពេញរួចរាល់ហើយ, លទ្ធផលដឹងនៅពេលក្រោយ។

រីឯលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បញ្ជាក់ឱ្យដឹងថា ពួកគាត់ទាំងអស់ខាងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ គឺតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថង សាវុន អភិបាលខេត្តរតនគិរី។

ក្នុងឱកាសនេះដែរ លោក ថង សាវុន បានជំរុញឱ្យមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការគ្នាតាមដានរាល់សកម្មភាពនៃការឆ្លងដែនរបស់ប្រជាពលរដ្ឋទាំងសង្ខាង ជាពិសេសការឆ្លងដែនខុសច្បាប់។

ជាងនេះទៅទៀត លោកអភិបាលខេត្តក៏បានកើតសរសើរកងកម្លាំងទាំងអស់និងអាជ្ញាធរមូលដ្ឋានមានការសហការគ្នាល្អដោយមានការគាំទ្រពីប្រជាពលរដ្ឋទាំងថវិកា និងសម្ភារៈ។ លោកអភិបាលខេត្តបានណែនាំមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវតាមដានកូនចៅជាប្រចាំពីសុខទុក្ខពួកគេព្រមទាំងទំនុកបម្រុងស្បៀងអាហារ និងសុខភាព។

គួរបញ្ជាក់ថា ទីតាំងធ្វើចត្តាឡីស័កនេះ ជាការចូលរួមចំណែករបស់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ