ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចក្រឡាហោម ស ខេង ប្រកាសត្រៀមទម្លាក់ស័ក្តិនគរបាលដែលដុះក្បាលពោះធំៗ
Tue,16 February 2021 (Time 05:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការរៀបចំត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗហួសប្រមាណពេក។

ការប្រកាសរបស់សម្តេចក្រឡាហោមបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តចំនួន ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា។

បើតាមសម្តេចក្រឡាហោម ស ខេង ការត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះ គឺជាកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ សម្តេចបានលើកឡើងថា ការធ្វើកំណែទម្រង់ មិនមានការកំណត់ទេ ពោលត្រូវតែធ្វើរហូតជានិច្ច។

«មានអ្នកព័ត៌មានសួរខ្ញុំថា តើកំណែទម្រង់ពេលណាទើបចប់? ការធ្វើកំណែទម្រង់ត្រូវធ្វើរហូតហ្នឹង។ បើមន្ត្រីនគរបាលដុះក្បាលពោះបែបហ្នឹង ទៅចាប់ជនល្មើសឯណាបាន?» នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ដែលបានថ្លែងនៅចំពោះមុខរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិជាច្រើនរូប។

សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងដែរថា មិនមែនមានតែការទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះទេ គឺក្រសួងមហាផ្ទៃ នៅមានកំណែទម្រង់ជាច្រើនទៀត ហើយកំណែទម្រង់នេះទៀតសោត គឺនឹងធ្វើឡើងតាមរយៈការបង្កើតជាច្បាប់តែម្តង។ ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានបង្គាប់ឲ្យមន្ត្រីនគរបាលជាតិ២រូប ដែលមានដុះក្បាលពោះ ឡើងមកធ្វើការវិកាយដេកផ្កាប់មុខ ដោយប្រើកែងដៃទាំងពីរជាទម្រ ឲ្យបានរយៈពេល ២នាទីផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសធ្វើកំណែទម្រង់លែងឲ្យមានមន្ត្រីនគរបាល ដែលមិនចេះអក្សរ នៅក្នុងក្របខណ្ឌបន្តទៀតហើយ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក សម្តេចក្រឡាហោម បានឲ្យដឹងថា កាលសម័យសង្គ្រាម ការជ្រើសរើសមន្ត្រីនគរបាលគ្រប់ប្រភេទ ឲ្យតែកាន់កាំភ្លើងកើត ប៉ុន្តែនៅសម័យសន្តិភាពនេះ ចំពោះមន្ត្រីនគរបាល ដែលចូលបម្រើការងារថ្មីត្រូវចេះអក្សរ និងត្រូវធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកនគរបាល ទើបអនុញ្ញាតឲ្យចូលបម្រើការងារលើវិស័យនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ