ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវដោយសំអាងថា អាជ្ញាធរពង្រីកផ្លូវចូលដីគាត់, ពលរដ្ឋ និងមេភូមិនាំគ្នាប្រតិកម្មទាមទារអោយដកចេញ
Tue,16 February 2021 (Time 05:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

(បាត់ដំបង)៖ បង្គោលថ្មធំៗជាច្រើនដើមត្រូវបានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកទៅបោះនៅកណ្ដាលផ្លូវដីមួយកន្លែងដែលអាជ្ញាធរទើបនឹងធ្វើពង្រីកអោយធំដើម្បីងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយគាត់អះអាងថា ការពង្រីកផ្លូវនេះ ចូលទៅលើដីកម្មសិទ្ធិរបស់គាត់។

តាមការអះអាងថា ពីប្រជាពលរដ្ឋ និងមេភូមិដែលនាំគ្នាប្រតិកម្មរឿងលោកអភិបាលរងខេត្ត យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវខាងលើនេះ គឺស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក សាន់ សេត មេភូមិពពាលខែ បានអោយដឹងថា ផ្លូវមួយខ្សែនេះ ពីមុនមានទទឹងតូច ក្រោយមកអាជ្ញាធរបានសហការជាមួយសប្បុរសជនធ្វើពង្រីកទទឹងបាន៨ម៉ែត្រដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ស្រាប់តែនៅល្ងាចថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១ ម្ចាស់ដីខាងលើនេះ ដែលគេអះអាងថា គឺលោក ឆាយ ម៉ាទីណាល់ មានតួនាទីជាអភិបាលរងខេត្តបាត់ដំបង បានបញ្ជាអោយគេយកបង្គោលថ្មធំៗមកជីកដីដាំចូលដីផ្លូវអស់ជិត៣ម៉ែត្រដោយគាត់សំអាងថា ការធ្វើផ្លូវខាងលើគឺចូលដីកម្មសិទ្ធិរបស់គាត់។ លោកមេភូមិបានបន្តថា ការធ្វើផ្លូវនេះ មិនដើម្បីបំរើប្រយោជន៏គាត់ឡើយ គឺប្រយោជន៏ជាតិ បំរើសាធារណៈ ធ្វើអោយអ្នកធ្វើដំណើរងាយស្រួល ដល់តែគេយកបង្គោលថ្មមកបោះនៅកណ្ដាលផ្លូវអញ្ចឹង ពេលមានគ្រោះថ្នាក់ ឡាន ម៉ូតូបើកបុក អ្នកណាទទួលខុសត្រូវ ដូចនេះ រូបគាត់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សំណូមពរសូមអោយអាជ្ញាធរខេត្ត និងថ្នាក់លើជួយអន្តរាគមន៏ដកបង្គោលថ្មនេះចេញ ដើម្បីបើកផ្លូវអោយបានធំងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលផង។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ដែលគេអះអាងថា ជាអ្នកបញ្ជាអោយគេយកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវខាងលើនេះ បានប្រាប់ភ្នាក់ងារ PCN អោយដឹងថា ផ្លូវខាងលើធ្វើដោយក្រុមហ៊ុនរកសុីដីនៅតំបន់នោះ ហើយការធ្វើផ្លូវនេះ គឺចូលដីកម្មសិទ្ធិរបស់គាត់(ដីបងស្រី) ទើបគាត់អោយខាងសុរិយោដីចុះទៅវាស់វែងព្រំដី ហើយបោះបង្គោលបែបនេះ ព្រោះវាអយុត្តិធម៏សម្រាប់គាត់ពេក។ ពាក់ព័ន្ធការចោទប្រកាន់ និងការបកស្រាយយកត្រូវរៀងៗខ្លួនខាងលើនេះ PCN សូមមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយនោះទេ គឺទុកអោយសាធារណជនជាអ្នកវាយតម្លៃ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជំនាញចុះពិនិត្យ និងដោះស្រាយតាមនីតិវិធីច្បាប់ទៅចុះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ