ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំទប់ស្កាត់ការគេចវេសធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង
Mon,15 February 2021 (Time 10:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការទប់ស្កាត់ការគេចវេសធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត ឯកឧត្តមមេបញ្ជាការរងយោធិភូមិទី៥ ប្រចាំទិសទី២ ឯកឧត្តស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងពលតូចលេខ ៥៣ អាជ្ញាធរស្រុក កម្លាំងចម្រុះ និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគអភិបាលខេត្តបាត់ដំបង បានប្រកាសមិនលើកលែងចំពោះអ្នកពាក់ព័ន្ធឃុបឃិត នឹងអធិការស្រុកកំរៀង ដែលបានប្រព្រឹត្តខុសនីតិវិធី។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័ក ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួនភ្លាមៗ ក្នុងនោះការរឹតបន្តឹងតាមចាប់ពួកមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសម្លេងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម ។ ឯកឧត្តម ងួន រតនៈ បន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការជំរឿនបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដោយធ្វើការចុះបញ្ជីឈ្មោះពលរដ្ឋនៅតាមស្រុកជាប់ព្រំដែន ឲ្យបានច្បាស់លាស់ និងមានឯកសារសម្រាប់ពួកគាត់ ក្នុងការកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករទើបចេញពីប្រទេសថៃ ដែលរស់នៅស្រុកខេត្តផ្សេង ប្រាប់ពីព័ត៌មានមិនពិតថាខ្លួនរស់នៅជាប់ព្រំដែន គេចវេសមិនធ្វើចត្តាឡីស័ក និងមួយទៀត អាជ្ញាធរខេត្ត នឹងជួបអាជ្ញាធរខេត្តចាន់បុរី នៃប្រទេសថៃ បើកកិច្ចប្រជុំពិភាក្សារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអាជ្ញាធរខាងកម្ពុជា នឹងស្នើភាគីថៃ ឲ្យរថយន្តដឹកពលករ មកតាមច្រកតែមួយ ស្រួលក្នុងការគ្រប់គ្រង ។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា នឹងមិនលើកលែងឲ្យបុគ្គលណាម្នាក់ដែលពាក់ព័ន្ធឃុបឃិតជាមួយអធិការស្រុកកំរៀង ឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័ក ។

នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បន្ទាប់ពីរកឃើញកំហុសរបស់លោក គឹម ពន្លក ប្រព្រឹត្តខុសនីតិវិធី ហ៊ានដោះលែងមេខ្យល់ដោយចិត្តឯង ដែលនាំពលករគេចវេសពីការធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានផ្អាកការងារបណ្ដោះអាសន្ននូវអធិការស្រុកកំរៀងរូបនេះ ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ គឺមានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៦០០០នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័កជាង ៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ២០០០នាក់ ខណៈអាជ្ញាធរក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ