ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តព្រះវិហារ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច លេងល្បែងស៊ីសង និងការហែក្បួនបែបសាសនា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
Wed,10 February 2021 (Time 01:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

(ព្រះវិហារ)៖ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលខេត្តព្រះវិហារ ស្នើឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងមាត់ កុំឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ ការលេងល្បែង ស៊ីសងគ្រប់ប្រភេទ និងការហែក្បួនបែបសាសនាឫប្រពៃណីនៅតាមទីសាធារណៈ។

នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ដែល PCN ទទួលបាននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដាច់ខាតមិនត្រូវឲ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ ហើយត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ ទីកន្លែងក្នុងខេត្តផងដែរ។

ទន្ទឹមនឹងនេះត្រូវរៀបចំផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅតាមទីសាធារណៈ ព្រមទាំងត្រូវត្រៀមសម្រួលចរាចរណ៍តាមដងផ្លូវនានាក្នុងខេត្ត ដើម្បីកុំឲ្យមានការកកស្ទះ។

ជាមួយគ្នានេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងសូមផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអុជធូបទៀន ក្រដាសសែន ដែលបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ