ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
Fri,08 January 2021 (Time 10:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិភាក្សាកែសម្រួលលើលក្ខណៈសម្បត្តិមួយចំនួន នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋមន្ដ្រីបណ្ដាក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាពផ្សេងៗ ដែលមានកាតព្វកិច្ចតាមដាន និងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនេះផងដែរ។

គួរជម្រាបថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវបានរាជរដ្ឋាភិបាល ដាក់ចេញឡើង ដើម្បីធ្វើយ៉ាងណាឲ្យតាមមូលដ្ឋាន រក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់ គ្មានបទល្មើសគ្រប់ប្រភេទ គ្មានក្មេងទំនើង និងបញ្ហាផ្សេងៗ ដែលបង្កអសណ្ដាប់ធ្នាប់ក្នុងសង្គម។ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានកំណត់នូវលក្ខណៈសម្បត្តិចំនួន៩ចំណុច ដើម្បីឲ្យភូមិឃុំអនុវត្ត។

ដោយមើលឃើញថា បច្ចុប្បន្ន៩ចំណុចនេះ ហាក់នៅមានភាពខ្វះខាត ដូច្នេះរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលនូវលក្ខណៈសម្បត្តិមួយចំនួនទៀត របស់ភូមិឃុំ មានសុវត្ថិភាពនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ