ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ
Thu,07 January 2021 (Time 06:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 113នាក់)

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកនាយក នាយករង រដ្ឋបាលសាលាខេត្ត និងលោកប្រធាន អនុប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូល ទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងបន្តចុះពិនិត្យទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកតាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អ សម្រាប់បណ្តាស្រុកដ៏ទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ខិតគៀកឱ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលា ក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ស្រុកតាលោសែនជ័យ គឺជាស្រុកកូនពៅ និងជាស្រុកដែលទើបនឹងបង្កើតថ្មី មានឃុំចំនួន០២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ នឹងត្រូវសាងសង់ឡើង នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន មានប្រព័ន្ធផ្លូវ ភ្លើង និងទឹក...ជាដើម។ល។

ដោយឡែកសាលាស្រុកភ្នំក្រវាញបច្ចុប្បន្ន មានទីធ្លាតូចចង្អៀត តម្រូវឱ្យសាងសង់ថ្មី មានលក្ខណៈប្រមូលផ្តុំជារួមដូចគ្នា នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋ ទំហុំប្រមាណជិត២០ហិកតា ដែលស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំពោះទីតាំងដីនេះ គឺពិតជាស្រស់ស្អាត និងមានសក្តានុពលខ្ពស់ ពីព្រោះនៅជិតទំនប់ធារាសាស្ត្រដំណាក់ឈើក្រម និងនៅជាប់ផ្លូវជាតិលេខ៥៥ ឆ្លងកាត់ទៅព្រំដែនកម្ពុជាថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅខេត្តបាត់ដំបង ឬទៅខេត្តកោះកុងក៏បាន។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា យើងមានឱកាសកសាងសមិទ្ធផលនានាបាន គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុក សហការសិក្សាគម្រូប្លង់មេ ឱ្យបានច្បាស់លាស់ ដើម្បីការសាងសង់ទទួលបានជោគជ័យ សោភណ្ឌភាព និងសម្រាប់ជាប្រវត្តិសាស្ត្រ ដល់កូនចៅយើងជំនាន់ក្រោយ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្តក៏បានបន្តចុះពិនិត្យមើលទីតាំងគ្រោងរៀបចំកន្លែងអភិរក្ស និងចិញ្ចឹមត្រីមេពូជ ដើម្បីបង្កើនផលិតភាពជលផលតាមវាលស្រែ និងដើម្បីបង្កើតជម្រកត្រីមេពូជក្នុងរដូវប្រាំងឱ្យសម្បូរគ្រប់រដូវកាល នៅក្នុងស្រះឯកជន ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ