ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូងបើកដំណើរការផ្ទេរដោះដូរទំនិញឡើងវិញ
Tue,26 January 2021 (Time 06:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ លោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្តតំណាងដ៏ខ្ពស់ឯកឧត្តមអភិបាលខេត្តបានអញ្ជើញជាអធិបតីបើកប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូងដាក់ឲ្យដំណើរការចេញចូលដោះដូរទំនិញជាមួយប៉ុស្តិ៍ព្រំដែនបៀនយឺយ ស្រុកចៅថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាមដើម្បីដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម ក្នុងការលើកកម្ពស់សេដ្ឋកិច្ចនៅតាមព្រំដែនឲ្យកាន់តែល្អប្រសើរ។

ការបើកប៉ុស្តិ៍ច្រកទ្វារព្រំដែនដូងនេះដែរ ភាគីវៀតណាមក៏មានការអញ្ជើញចូលរួមពីតំណាងប្រតិភូខេត្តតៃនិញដឹកនាំដោយក្រសួងការបរទេសខេត្តតៃនិញ មន្ត្រីគយ ទាហានវរការពារព្រំដែន និងមន្ទីរពាក់ព័ន្ធនានាជាច្រើនរូប។ ចំណែកភាគីកម្ពុជា ដឹកនាំដោយលោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តប្រធានអនុប្រធានមន្ទីរនានាក្នុងខេត្ត មន្ត្រីគយ និងរដ្ឋាករអភិបាលស្រុករមាសហែក និងមន្ត្រីរាជការជាច្រើនកុះករ។

លោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្តបានមានប្រសាសន៍ថា ដោយប្រទេសទាំងពីរកម្ពុជា-វៀតណាម មានវិបត្តិកូវីដ-១៩ ប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនទាំងពីដូង-បៀនយ៉ឺយត្រូវបានផ្អាកដំណើរការចេញចូល និងដោះដូរទំនិញអស់រយៈជិត១ឆ្នាំមកហើយ ទើបពេលនេះវិបត្តិកូវីដ-១៩មានភាពធូរស្រាល អាជ្ញាធរខេត្តទាំងពីរខេត្តស្វាយរៀង និងខេត្តតៃនិញបានសម្រេចបើកដំណើរការឲ្យចេញចូលដោះដូរទំនិញរវាងខេត្តទាំងពីកម្ពុជា ស្រុករមាសហែកខេត្តស្វាយរៀង និងខេត្តតៃនិញប្រទេសវៀតណាមឡើងវិញ។

លោកបន្តថា ការបើកឡើងវិញគឺត្រូវឈលើគោលការណ៍ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធីការពារអនាម័យ ពាក់ម៉ាស់ និងលាងដៃនឹងអាល់កុល ត្រូវមានមន្ត្រីប្រចាំការធ្វើចត្តាឡីស័ក្ត វាស់កំដៅ បាញ់ថ្នាំសំអាត និងសម្លាប់មេរោគ នៅពេលរថយន្តចេញចូលដោះដូរទំនិញ។បន្ទាប់ពីសំណេះសំណាលរវាងភាគីវៀតណាម និងកម្ពុជារួចមកក៏មានពិធីជូនកាដូរមិត្តភាពផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ